adverise with khmeread 64dc144a b3a9 4b44 b7c8 097bc40623da

យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​របួសធ្ងន់​

    ភ្នំពេញ ៖ យុវជន​២​នាក់​បាន​រង​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ហុងដា​មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ព្រូស​ពី​ចំហៀង​ខណៈ​រថយន្ត​បើក​ឆ្លងផ្លូវ​ចូល​បុរី  កាលពី​វេលា​ម៉ោង​១០​ ​និង​៣០​នាទី​យប់​ថ្ងៃទី​៣១​ ខែឧសភា​​​ ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​បុរី​ពិភពថ្មី ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AJ -1040 បើកបរ​ដោយ​នារី​ម្នាក់ ​និង​មាន​បុរស​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើត​ទៅ​លិ​ច ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ឆ្លងផ្លូវ​បំណង​ចូល​បុរី​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2CO - 1933 ធ្វើដំណើរ​ក្នុងទិសដៅ​ទៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ​ហើយ​បាន​ជ្រុល​បុក​រថយន្ត​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូ​តូ​រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​ដល់​ចំ​ណុ​ចើ​ត​ហេតុ​ធ្វើ​ការឃាត់​ម្ចាស់​រថយន្ត បាន​មួយសន្ទុះ​ក្រោយមក​បុរស​ជា​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​បំណង​គេច​ខណៈ​សមត្ថកិច្ច​ឃាត់​ថែម​ប្រុង​បុក​សមត្ថកិច្ច​ទៀត​។ បន្ទាប់ពី​បើក​បាន​ប្រហែល​២០០​ម៉ែត្រ​ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​ជាប់​និង​នាំខ្លួន​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់