adverise with khmeread 2

អតីត​បវរកញ្ញា​តួ​ក​គី​ជាប់គុក​ពីបទ​ជេរប្រទេច​ប្រធានាធិបតី​តាម​បណ្តាញ​សង្គម​

​    ​អតីត​បវរកញ្ញា​តួ​គី​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ជេរប្រមាថ​លោក​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan នៅក្នុង​ការ Post មួយ​នៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​។​

​    ​នាង Merve Buyuksarac ត្រូវបាន​ព្យួរទោស ១៤​ខែ ដែល​ការផ្តន្ទាទោស​នេះ​មានន័យថា​នាង​នឹងត្រូវ​បញ្ជូនទៅ​ពន្ធនាគារ ប្រសិនបើ​នាង​ប្រព្រឹត្ត​អ្វី​ខុសឆ្គង​មួយ​នៅក្នុង​រយៈពេល​នៃ​ការព្យួរ​មួយ​នេះ​ដែល​នឹង​ចាត់ទុកថា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ "​ធ្វើឱ្យមាន​កំហុស​" ។​

​    ​តារា​ម៉ូ​ដែល​វ័យ ២៧​ឆ្នាំ ដែល​បានឈ្នះ​ការប្រកួតប្រជែង​បវរកញ្ញា​តួ​គី​ក្នុង​ឆ្នាំ ២០០៦ រូបនេះ ត្រូវបាន​ដាក់គុក​មួយ​រយៈ​ខ្លី​សម្រាប់​ការ​ចែកចាយ​កំណាព្យ​តិះដៀល​នៅលើ​គណនី Instagram របស់​នាង​នៅ​ឆ្នាំ ២០១៤ ។​

​    ​កំណាព្យ "The Master’s Poem" ត្រូវបាន​គេ​រាយការណ៍​ថា វា​បាន​រិះគន់​ទៅលើ​លោក Erdogan និង​កែសម្រួល​ភ្លេងជាតិ​ប្រទេស​នៅក្នុង​កំណាព្យ​របស់ខ្លួន​។​

​    ​Buyuksarac បាន​បកស្រាយ​ថា "​ខ្ញុំ​បាន​ចែកចាយ​វា​ដោយសារតែ​ខ្ញុំ​ឃើញ​វា​គួរឱ្យ​អស់សំណើច​ពេក​។ ខ្ញុំ​មិនមាន​បំណង​ចង់​ជេរប្រមាថ​ទៅលើ លោក​ប្រធានាធិបតី Recep Tayyip Erdogan នោះឡើយ​"​។​

​    ​រដ្ឋអាជ្ញា​បានចាត់ទុក​ថា​វា​ជាការ​ប្រមាថ​ទៅ​លោក Erdogan ដែលមាន​ពាក្យបណ្តឹង​ពីបទ​បរិហាកេរ្តិ៍​ដល់​ទៅជិត ២.០០០ ករណី ចាប់​តាំង​រូបលោក​បានក្លាយ​ខ្លួន​ទៅជា​ប្រធាន​ធិបតី​ក្នុង​ឆ្នាំ ២០១៤ ដោយ​ប្រើ​ច្បាប់​ដែល​បាន​អនុវត្ត​ពីមុន​តិចតួច​បំផុត​ទៅលើ​អ្នក​ដែល​ប្រឆាំង​លើ​រូបលោក​។​

​    ​មេដឹកនាំ​បរទេស និង​អ្នកសង្កេតការណ៍​អន្ដរជាតិ បានលើកឡើង​ពី​ក្តីបារម្ភ​កាន់តែ​យ៉ាប់យ៉ឺន​លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​នេះ ជា​កន្លែង​ដែលមាន​ភាព​តឹងតែង​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាមួយ​នយោបាយ​ត្រូវបាន​គេ​កំណត់​មុខសញ្ញា​មុនគេ​ដោយ​រលក​ច្បាប់​ថ្មី និង​ការចាប់ខ្លួន​និង​បង្ក្រាប​លើ​ការខ្វែងគំនិត​គ្នា​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់