3f64e845 7b1d 4b5e 843f f6ae7129b704

បុរស​វ័យ​៦១​ឆ្នាំ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី បុរស​ម្នាក់​អត្តឃាត​ដោយ​ចងក​នា​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​នៅ​ចំណុចកើតហេតុ​ក្នុង​បន្ទប់​ដាក់​ស្រូវ​ខាងជើង​ផ្ទះ​ជនរងគ្រោះ ភូមិ​គោហ៊េ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ហង្ស ​វណ្ណ​ហឿន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​គោហ៊េ​ ឃុំ​រកា​កោង ទី១ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​    បន្សល់​នូវ​១.​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ទំហំ៦លី ប្រវែង​២.៤ ម៉ែត្រ​(​ចង​បត់​ជា​ពីរ​)​ចំនួន​មួយ​ខ្សែ​, ២.​ខ្សែលួស​បត់​ជា​ពីរ ប្រវែង​០.៣​ម៉ែត្រ​ចំនួន​មួយ​ខ្សែ, ៣.​ទឹកអប់​ម៉ាក់​ឡៅ​លី ចំនួន​មួយ​ដប​ និង​៤.​លិខិត​សរសេរ​ដោយ​ដៃ​ជនរងគ្រោះ ចំនួន​បួន​សន្លឹក​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ​ឈឺ ក្បាលជង្គង់ ដោយ​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​(​ឈឺ បាត់ ឈឺ បាត់​) អស់​រយៈពេល​២​ទៅ​៣​ខែ​មកហើយ​។​

    នៅ​ថ្ងៃកើតហេតុ​ម៉ោង​ប្រហែល ៦​ជនរងគ្រោះ បាន​បញ្ចេញ​គោ​ពី​ក្រោមផ្ទះ​របស់ខ្លួន យកទៅ​ចង​នៅមុខ​ផ្ទះ​  ឯ​ប្រពន្ធ​ឈ្មោះ ទូច វណ្ណ បាន​ទៅ​ទិញ​នំ​បាញ់​ឆេវ ដើម្បី​ឲ្យ ប្តី​ហូប​។​

    នៅពេល​ប្រពន្ធ​ទិញ​បាញ់​ឆេវ​យកមក​ដល់ផ្ទះ​វិញ មិនឃើញ​ប្តី ក៏បើកទ្វារបន្ទប់ រក​ប្តី តែ​ទ្វារ​បន្ទប់ មិន​របើក​ប្រពន្ធ​ជនរងគ្រោះ បាន​ឡើងលើ​ពាងទឹក​អើតមើល​ក្នុង​បន្ទប់​ជាប់់​ផ្ទះ ក៏បានឃើញ​ប្តី​គាត់​ចងក នឹង​ខ្សែ​នីឡុង​ពណ៌​ខ្មៅ ជាប់​ផ្ទោង​រោង​ក្នុង​បន្ទប់​ខាងជើង​ផ្ទះ។

    ដោយ​ឃើញបែបនេះ​ប្រពន្ធ​ក៏បាន​ហៅ​ឈ្មោះ តុល មួន ត្រូវជា​ឪពុកមារ មកជួយ​ពិនិត្យមើល​ពេលនោះ ឈ្មោះ តុល មួន ក៏​មកជួយ​ពិនិត្យឃើញថា​ឈ្មោះ ​ហង្ស ​វណ្ណ​ហឿន ស្លាប់​បាត់ទៅហើយ​។​

    ករណីនេះ​សមត្ថកិច្ច ប៉ុស្តិ៍​ទទួល​ព័ត៌មាន នៅវេលា​ម៉ោង០៨ និង៥០​នាទី រួមជាមួយ​អាជ្ញាធរ​មូលដ្ឋា​ន បានធ្វើការ​ពិនិត្យ​សាកសព​។​

    ការសន្និដ្ឋាន​សព​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ ដោយ​ពុំមាន​ពាក់​ព​ន្ធ័​បទល្មើស​អ្វី​ផ្សេង​ឡើយ​។ បានប្រគល់ សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


អ្នកនឹងចូលចិត្ត

មតិយោបល់