adverise with khmeread 62565383 8cf7 4aaa b923 56d5ddf62419

ទិញ​ថ្ន​ញៀន​មក​ជក់​ជាប់​ខ្នោះ​៣​នាក់​

    កណ្តាល ៖ បុរស​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្ស​ច់​កណ្តាល​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​នា​ថ្ងៃទី​៣១​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច​ភូមិ​លើ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូ​លិ​សិ​យាយ​ថា ជនល្មើស​០៣​នាក់​គឺ​១.​ឈ្មោះ ​វុ​ធ សុវណ្ណ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិត ជនជាតិខ្មែរ ទីលំនៅ​ភូមិ​លើ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) ,២.​ឈ្មោះ ប៊ិ​ន វុ​ទ្ធា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិន​ពិត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)​និង​៣.​ឈ្មោះ ម៉ឺ​ន សាម៉ី ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិន​ពិត​មាន ទីលំនៅ​ភូមិ​ឃុំ​កើ​ហេតុ​(​ឃាត់ខ្លួន​)​។​
     វត្ថុតាង​ចាប់យក​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក ០១​កញ្ចប់​តូច​។​

     ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​ទាំង​០៣​នាក់​ជា​មុខសញ្ញា​ធ្លាប់ប្រើ​ប្រាស់​គ្រឿង​​ញៀន​។ ជាក់ស្ដែង វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​បាន​ទិញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ពី​មនុស្ស​មិន​ស្គាល់ឈ្មោះ នៅ​ម្តុំ​វត្ត​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ហើយ​នាំគ្នា​មក​រៀបចំ​ប្រើប្រាស់​នៅលើផ្ទះ​ឈ្មោះ​ម៉ម ជា មនុស្ស​ចាស់ជរា​ត្រូវជា​ជីតា របស់​ឈ្មោះ ​ប៊ិ​ន វុ​ទ្ធា​ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រំ​ចុះបង្ក្រាប​ឃាត់​ជនល្មើស​បាន​ទាំង​០៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក ១​កញ្ចប់​តូច​បញ្ជូនមក​អធិកា​ដ្ឋា​ន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់