adverise with khmeread 9829a7a5 953e 46ff ab15 536e82c7e4ed

ឃាត់​ចោរលួច​ទុយោ​បូម​ខ្សាច់​ពី​ទន្លេ​បាន​ម្នាក់​

    ភ្នំពេញ ៖ ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ករណី​លួច​ទុយោ​បូម​ខ្សាច់​នៅ​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃ​៣០​ ឧសភា ​ឆ្នាំ​២០១៦ ​ចំណុច​ក្រុម​៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ដោយ​ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់។​

    បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ ហុង គៀង​ ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​នៅពេល​ប៉ុ​សិ៍្ត​បានទទួល​បណ្តឹង​កម្លាំង​ជំនាញ​ក៏បើក​ការស្រាវជ្រាវ​រហូត​ឈានទៅដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។​

    ប៉ូលិស​និយាយថា ឈ្មោះ​ ទី សុខ​ជន​ធូ​ ហៅ​ហៀ​ង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្នាក់​ក្រុម​៧ ​ភូមិ​ស្វាយប៉ាក​មុខរបរ​មិន​ពិតប្រាកដ​។​ ដកហូត​ទុយោ​បាន​១​ដើម​ប្រវែង​៥​មែត្រ​ម៉ូតូ​១​គ្រឿង​ម៉ាក​គ្រីសអង្គរ​គ្មាន​លេខ​និង​ញញួ​ចំនួន​១​។​

    ចំពោះមុខ​កំពង់​កសាង​សំនុំរឿង​តាម​និតិ​វិធី​។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់