adverise with khmeread C071f896 1647 4daa 8504 13d399bb6414

ចាប់បាន​ចោរឆក់​កាបូបស្ពាយ​២​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា​​ ឆ្នាំ២០១៦ វេលា​ម៉ោង២​ និង​៥០​នាទី​ចំណុច​មុខ​សួនច្បារ​សូ​គី​ម៉ិ​ច ផ្លូវជាតិ​លេខ​៥  ក្រុមទី​៤ ភូមិ​ឃ្លាំ​សាំង ​សង្កាត់​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ខណៈ​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ កំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​មេគង្គ បានឮ​ស្រែកថា​«​ចោរឆក់​កាបូប »​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បានប្រកាស​តាម​វិទ្យុទាក់ទង​និង​ដេញតាម​ក្នុងនោះ​គឺ​បានឃើញ​មាន​ម៉ូតូ​ពីរ​គ្រឿង​ដេញ​គ្នា មួយគ្រឿង​ម៉ាក​លែ​តព​ណ៌​ផ្កាឈូក​ជិះ​គ្នា​ពីរ​នាក់ និង​មួយគ្រឿង​ទៀត​ម៉ាក​ស្កុប​ពី​ពណ៌​ផ្ទៃមេឃ​លា​យស ជិះ​គ្នា​ពីរ​នាក់​ដេញ​ពីក្រោយ​ហើយ​មាន​ម៉ូតូ​ជនរងគ្រោះ​ជិះ​គ្នា​ពីរ​នាក់​ស្រែក​ដេញ​ពីក្រោយ។​

    ក្នុងពេលនោះ​សមត្ថកិច្ច​ឃាត់​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី​ជិះ​គ្នា​ពីរ​នាក់​ចំណែក​ម៉ូតូ​ម៉ាក​លែ​ត​បានគេច​បាត់​។​ជនសង្ស័យ​ទី​១ ឈ្មោះ ​សុះ ណា​អ៊ី​ម ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ផ្ទះ​លេខ​៥១ ផ្លូវ​ទន្លេសាប ក្រុមទី​៣ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ មុខរបរ​មិន​ពិតប្រាកដ​និង​ជនសង្ស័យ​ទី​២​ឈ្មោះ​រឿង  សុង​ហ៊ី ហៅ​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ មាន​ទីលំនៅ​ផ្ទះជួល  សង្កាត់​ជ្រោយចង្វារ មុខរបរមិន​ពិតប្រាកដ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ឡាំ  គីម​ណៃ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី​ឈ្មោះ​ ឯក ណៃ​ហ៊ាង អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​មុខរបរនៅផ្ទះ។​

    ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​និង​ស្រាវជ្រាវ​រក​បក្សពួក​និង​បទល្មើស​កន្លងមក​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់