adverise with khmeread Index

ប៉ងរំលោភមិនបានរឹតកសម្លាប់នារីម្នាក់ រួចចងកសម្លាប់ខ្លួនតាមក្រោយ (វីដេអូខាងក្នុង)

     ភ្នំពេញ ៖ យោងតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​បន្ទាប់ពី​នារី​ម្នាក់​បាន​ស្លាប់ ដោយ​ស្នា​មរឹតក​និង​បុរស​ម្នាក់ទៀត​ស្លាប់​ដោយសារ​លេបថ្នាំ​រួច​ចងក​នៅផ្ទះ​ក្បែរ​គ្នា ចំងាយ​ប្រមាណ ជា​១០០​ម៉ែត្រ ដោយសារ​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​ទើប​ឈានទៅ​រឹត​ក​នារី​រងគ្រោះ​រហូត ដល់​ស្លាប់ រួច​ជនដៃដល់​ភ័យ​ស្លន់ស្លោរ ក៏រ​ត់ទៅ​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ ។​
     អំពើ​ដ៏​អាក្រក់​នេះ បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០១៥​នេះ ត្រង់ចំណុច​បន្ទប់ ផ្ទះជួល​ភូមិ ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​
   ប៉ូលិស​និយាយថា សាកសព​ទី​១-​ឈ្មោះ ស៊ុន គ​ន្ធិ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​លក់​ចាប់​ហ៊ួ​យ​បន្តិចបន្តួច និង សាកសព​ទី​២-​ឈ្មោះ យ៉ុ​ន ឌី​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ជាប់​សង្ស័យ​ជា​អ្នក​ចូល​ប៉ង​ចាប់រំលោភ​នារី​រងគ្រោះ​មិនបាន​។​អ្នក​ទាំង​២​មាន​ទីលំនៅ​បន្ទប់​ជួល ក្បែរ​គ្នា​ចំងាយ​ប្រមាណ​១០០​ប៉ុណ្ណោះ ។
     តាម​សម្តី​សាច់ញាតិ​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃកើតហេតុ​នេះ ពួកគាត់​បាន​ប្រទះឃើញ​នារី​រងគ្រោះ​ដេក​ដួល​នៅក្នុង​បន្ទប់​ស្ថិតក្នុង​ស្ថានភាព​ស្នា​មរឹតក រួច​ក៏​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។​ប៉ុន្តែ​ខាង​មន្ទីរ ពេទ្យ​បាន​អះអាងថា នារី​រងគ្រោះ​បាន ស្លាប់​បាត់ទៅហើយ ។​
    ប្រភព​បាន​បន្តថា ក្រោយពី​បញ្ជូន​សាកសព​នារី​រងគ្រោះ​មកដល់​បន្ទប់​វិញ ក៏មាន​ការភ្ញាក់ផ្អើល​មួយទៀត គឺ​បុរស​ម្នាក់​ក៏បាន​ស្លាប់​ដោយសារ​ចងក​ផងដែរ ។ ក្រុមគ្រួសារ​បាន​អះអាងថា បុរស​ដែល​ចងក​សម្លាប់ខ្លួន​នោះបាន​លួច​ស្រឡាញ់​នារី​រងគ្រោះ ជា​យូរ​មកហើយ ។​លុះ​នៅ​ព្រឹក​មុនពេល​កើតហេតុ បុរស​ខាងលើ​បាន​ចូលមក​បន្ទប់​នារី​រងគ្រោះ​ប៉ុនប៉ង រំលោភ ប៉ុន្តែ​ទំនង​នារី​រងគ្រោះ​មិន​ព្រម​ក៏​ឈាន​ទៅយក​ខ្សែ​នីឡុង​រឹត​ក​សម្លាប់​តែម្តង ។​
    ក្រោយពី​ធ្វើ សកម្មភាព​ហើយ ជនល្មើស​ក៏បាន​ទៅ​ពួន​សំងំ​នៅក្នុង​បន្ទប់​ផ្ទះជួល​របស់ខ្លួន​រួច​ធ្វើអត្តឃាត ដោយ ចងក​ភ្ជាប់​នឹង​ចម្រឹង​បង្អួច​ស្លាប់​ផងដែរ ។​ក្រោយពី​បង្ក​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​ជំនាញ​បាន​ចុះ មក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ វិច័យ​នៅ​បន្ទប់​នារី​រងគ្រោះ ដោយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា "​នារី​រងគ្រោះ​ត្រូវបាន​ជនល្មើស​ធ្វើ​សកម្មភាព​ប៉ង​រំលោភ រួច​យក​ខ្សែរឹត​ក​សម្លាប់​" ។ រីឯ​បន្ទប់​បុរស​ដែល​គេ​ដាក់​ការ សង្ស័យថា​ជា​ជនល្មើស​នោះ "​បាន​ស្លាប់​ដោយសារ​ការ​លេបថ្នាំ​បំពុល​រួច​ចងក​សម្លាប់ខ្លួន​" ។
     យ៉ាងណាក៏ដោយ​ករណីនេះ​សមត្ថកិច្ច​កំពុង​តាមដាន​ស្រាវជ្រាវ​បន្ថែមទៀត​៕​

 

 

 

adverise with khmeread

មតិយោបល់