adverise with khmeread 1

Donald Trump ចែកចាយ​រូបភាព​ទទួលទាន​អាហារសម្រន់ តែ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ភ្នែក​មុត​ចាប់យក​ចំណុច​មួយ​មក​បាញ់​ពេញ​បណ្តាញ​សង្គម​

​    ​ការដែល​និយាយថា លោក Donald Trump ជា​បុគ្គល​ចម្រូងចម្រាស់ ប្រហែលជា​ការយល់​មិនទាន់​ស៊ីជម្រៅ​ទេ​។​

​    ​សម្តី​របស់​អ្នកជំនួញ​និង​ជា​អ្នកនយោបាយ​រូបនេះ​អំឡុង​យុទ្ធនាការ​នយោបាយ​បាន​បង្កឱ្យមាន​ការខឹង​សម្បារ និង​ការភ្ញាក់ផ្អើល​មិន​នឹកស្មាន​ដល់​។​

​    ​កាលពីពេល​ថ្មីៗ​នេះ អ្នកជំនួញ​ប្រឡូក​ជីវិត​ក្នុង​នយោបាយ​វ័យ ៦៩​ឆ្នាំ​រូបនេះ បាន​បង្កឱ្យមាន​ព័ត៌មាន​ដ៏​កក្រើក​សារជាថ្មី​ម្តងទៀត បន្ទាប់ពី​គាត់​បាន​ចែកចាយ​រូបថតរបស់គាត់​កំពុង​ទទួលទាន​ដំឡូងបារាំង​រួមជាមួយ​ប៊ឺ​ហ្គឺ McDonald និង​ដបទឹកក្រូច​ផឹក​សម្រក​ទម្ងន់​។​

​    ​គាត់​ប្រហែល​មិនបាន​ដឹង​អំពី​អ្វីដែល​គាត់​បានបង្ហាញ​ទៅដល់​អ្នកគាំទ្រ​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់​ទេ​។​

​    ​ប៉ុន្តែ​រូបថត​មួយ​សន្លឹក​នេះ​បានទទួល​វិញ​ជាមួយនឹង​ទិដ្ឋភាព​កាត់ត​ដ៏​អស្ចារ្យ​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ជាមួយនឹង​ពាក្យពេជន៍​មួយចំនួន​និយាយ​ទាក់ទងការទទួល​ទាន​អាហារ​មិនល្អ​ដល់​សុខភាព តែ​បែរជា​ផឹកទឹក​ក្រូច​សម្រក​ទម្ងន់​។

​    ​សូម​ទស្សនា​រូប​ទាំងនោះ​ដូចខាងក្រោម​៖

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់