adverise with khmeread 03 starstruck 0531.adapt.590.1

យប់​ថ្ងៃទី​១ ខែមិថុនា​នេះ​ភព​សៅរ៍​នឹង​មក​កៀក​ផែនដី​បំផុត​និង​អាច​មើលឃើញ​ច្បាស់ សូមកុំ​ខកខាន​!

    ​អង្គការ NASA បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០១៦​នេះ (យប់ថ្ងៃទី ១ មិថុនានៅ អាមេរិក អាចយប់ថ្ងៃទី ២ មិថុនានៅខ្មែរ) ភព​សៅរ៍​នឹង​មក​កៀក​ផែនដី​ជាង ១ ម៉ឺន​ឆ្នាំមុន​ទៅទៀត​។ ការមើលឃើញ​ដំណើរ​នេះ​គឺ​នឹង​ពិតជា​ពិសេស​ណាស់ ជាពិសេស​សម្រាប់​អ្នក​និយម​ស្រឡាញ់​វិស័យ​តារាសាស្ត្រ​និង​ពួក​និស្សិត​។​

​    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពិតជា​មានរឿង​មិនគួរ​ឱ្យ​ជឿ​ច្រើន​សម្រាប់​អង្គការ​ណា​សា និង​ភ្នាក់ងារ​អវកាស​ផ្សេង​ក្នុង​ពិភពលោក ជាពិសេស​សម្រាប់​អង្គភាព ISRO ។​

​    ​អ្នកនាំពាក្យ NASA លោក George Pooler និយាយថា "​ភព​សៅរ៍​មិន​មក​កៀក​ផែនដី​ញឹកញាប់​ទេ ហើយ​នេះ​នឹង​ជា​ទេសភាព​មួយ​ដែល​គ្មាន​នរណាម្នាក់​ងាយ​បានឃើញ​នោះទេ​តាំងពី​កើតមក​"​។​

​    ​លោក​បន្តទៀតថា "​យើង​មាន​ក្ដីរំភើប​ជាខ្លាំង​ដែល​អាច​សិក្សា​លើ​ភព​មួយ​នេះ ប៉ុន្ដែ​មនុស្ស​ទូទៅ​នឹង​បានឃើញ​ភព​ដែលមាន​រង្វង់​រាង​ចិញ្ចៀន​នេះ​ជា​លើកដំបូង ដែល​វា​មិន​ងាយ​កើតមានឡើង​នោះឡើយ​"​។​

​    ​ក្នុង​ឆ្នាំ ១៩៣០ ភព​សៅរ៍​ធ្លាប់​រះ​នៅ​ទីក្រុង Mexico ប៉ុន្ដែ​មិន​កៀក​ដូច​នៅថ្ងៃនេះ​ទេ​។​

​    ​លោក Pooler បាន​បន្តថា "​យើង​នឹង​រំពឹងថា​ពិភពលោក​នេះ​ទទួលបាន​ទស្សនីយ៍ភាព​នេះ​នៅ​ថ្ងៃទី​១ មិថុនា ២០១៦​នេះ​"។

ប្រភព៖ ViralZonex

ប្រភព៖ NEO

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់