adverise with khmeread 838c08b8 6d57 49cf b521 ee2f1dd99056

កម្មករសំណង់​ម្នាក់​ស្រវឹង​ឡើងទៅ​ដេក​លើ​ឡៅតឿ​រមៀល មកក្រោម​បាក់ក​ស្លាប់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ដោយសារតែ​ស្រវឹងស្រា​ឡើងទៅ​ដេក​នៅលើ​ឡៅតឿ​បណ្តាលឱ្យ​បុរស​កម្មករសំណង់​ម្នាក់​បាន​រមៀល​ធ្លាក់​មកក្រោម​បាក់ក​ស្លាប់ចោល​ប្រពន្ធ​និង​កូន​។​

    គ្រោះថ្នាក់​ខា​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១ ​ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតនៅ​ភូមិតា​ឡី សង្កាត់​ដង្កោ ​​ខណ្ខ​ដង្កោ​ រាជធានី​ភ្នំពេញ​។​

    បើ​យោងតាម​សម្តី​ពី​មេការ​ម្នាក់​ឈ្មោះ សុខ ហៃ បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពី​ចប់​ម៉ោង​ធ្វើ​ការងារ​រួច​នោះ ឈ្មោះ ស៊ន គីម​ហុង (​ស្លាប់​) និង​មិត្ត​ភ័​ក្រពីរ​បីនាក់​ទៀត បាននាំគ្នា​ផឹកស្រា​ជាមួយគ្នា រហូត​ផឹកស្រា​អស់​ប្រហែល​៣​លីត្រ។​

    បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា ដោយ​ឈ្មោះ ស៊ន គីមហុង បាន​ឡើងទៅ​ដេក​នៅ​លើក​ឡៅតឿ​ជាន់​ទីមួយ​ក្នុង​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង​មិនទាន់រួច​នៅក្បែរ​កន្លែង​ផឹក​ស៊ី។ ចំណែក​អ្នក​ផ្សេងទៀត​ក៏​ចែក​ជើង​គ្នា​ដើរទៅ​ដេក​តាម​កន្លែង​រៀងៗ​ខ្លួន។​

    ប្រភព​បន្ត​ដដែល​បន្តទៀតថា លុះ​ព្រឹក​ព្រលឹម​ស្រាងៗ​ប្រហែលជា​ម៉ោង៥ និង​៣០ នាទី​ព្រឹក​គាត់​បាន​ដើរទៅ​ដាស់​ឈ្មោះ ស៊ន គីម​ហុង ឱ្យ​ក្រោក​ដើម្បី​បន្តការងារ​ដូច​សព្វដង។ ប៉ុន្តែ​ពេល​ដើរចូល​ទៅក្នុង​សំណង់​ការដ្ឋាន​សាងសង​ស្រាប់តែ​ប្រទះឃើញ​ឈ្មោះ ស៊ន គីង​ហុង បាន​ដេកស្លាប់​នៅក្បែរ​បន្ទប់ទឹក​ជាន់​ផ្ទាល់​ដី​តែម្តង​។​

    ចំពោះ​ករណី​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ បាន​ចុះមក​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ​បាន​សន្និដ្ឋានថា ករណីនេះ​អាច​កើតឡើង​ដោយសារ ជនរងគ្រោះ​ឈ្មោះ ស៊ន គីម​ហុង ផឹកស្រា​ស្រវឹង​ហើយ​ឡើងទៅ​ដេក​លើក​ឡៅតឿ បាន​រមៀល​ធ្លាក់​មកក្រោម​បោក​ក្បាល​នឹង​ថ្ម​បាក់ក​ស្លាប់ទៅ។​

    ក្រោយពី​សម​ត្ថ​កិច្ច​ត្រួតពិនិត្យ​លើ​សាកសព​រួចហើយ​និង​ចេញ​លិខិត​ក៏បាន​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ស្រុកកំណើត​នៅឯ​ខេត្តកំពង់ឆ្នាំង​តាម​ប្រពៃណី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់