adverise with khmeread 2478af53 f05a 4ed8 b635 d0c399d91e98

នារី​ម៉ាស្សា​ម្នាក់ ជំនាញ​ម៉ាស្សា​ទាំង​ភ្ញៀវ ម៉ាស្សា​ទាំង​លុយ​៧០០​ដុល្លារ​

    ភ្នំពេញ ៖ ស្ត្រី​ម៉ាស្សា​ម្នាក់​លួច​លុយ​ជនជាតិ​បរទេស​ចូល​អស់​ចំនួន​៧០០​ដុល្លារ​ត្រូវ​សមត្ថកិច្ច​ឃាត់​យកមក​សួរនាំ​នៅ​ព្រឹក​ថ្ងៃទី​០១ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ជនបរទេស​ចូល​ម៉ាស្សា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ុំ កនិការ អាយុ​២២​ឆ្នាំ​ ស្នាក់នៅ​ធ្វើការ​នៅ​ហាង​ម៉ាស្សា​ខាងលើ​ស្រុកកំណើត​នៅ​ស្រុក​ពា​រក៍ ខេត្តព្រៃវែង​។​

    ប៉ូលិស​បន្តថា នៅពេល​ភ្ញៀវ​ជនជាតិ​បរទេស​ស្បែក​ខ្មៅ​ចូលទៅ​ម៉ាស្សា​ហើយ​នារី​​ម៉ាស្សា​ខាងលើ​ក៏បាន​លួច​លុយ​ជនបរទេស​នោះ​អស់​ចំនួន​៧០០​ដុល្លារ​។ ក្រោយពី​ជនបរទេស​បាន​បាត់​លុយ​នៅ​ហាង​ម៉ាស្សា​គ្មាន​ស្លាក​យីហោ​រួចមក ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នារី​ម៉ាស្សា​ខាងលើ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់