adverise with khmeread F7438025 5877 440a a3ff b673c00d19f9

កំពុង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ប៉ូលិស​ព័ទ្ធ​ចាប់បាន​៣​នាក់​

    កំពត ៖ កម្លាំង​ប៉ូលិស​ស្រុក​កំពង់ត្រាច​ចំនួន ៥​នាក់ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សីស្រុក​ខាងលិច ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សឹម នៅ បាន​ចុះ​ចាប់​មុខសញ្ញា​ប្រើ​ប្រាស់​និង​ចែកចាយ​គ្រឿងញៀន​បាន​ចំនួន ៣​ នាក់ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ ​និង​៤៥​នាទី​កន្លងទៅនេះ ហើយ​បា​នប​ញ្ជូ​ទៅ​តុលាការ​នា​ថ្ងៃទី​១ ​មិថុនា​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១. ឈ្មោះ អ៊ុក ស៊ា ភេទ​ប្រុស អាយុ ៣៩​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សី ស្រុក​ខាង​លិ​​ច ចាប់​តាម​ដីកា​លេខ ៦០ ចុះ​ថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០១៦, ២. ឈ្មោះ វិ​ន តៃ​ផាត ភេទ​ប្រុស អាយុ ២៦ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចា​វ៉ា ឃុំយ៉ាវ​វ៉ា ស្រុក​គៀង​លឿង ប្រទេស​វៀតណាម និង​៣. ឈ្មោះ វៀង មែ​ង​គឿង ភេទ​ប្រុស អាយុ ២៣ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូរ​ភ​១ ឃុំបិ​ន​សាង ស្រុក​ទី ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ កម្លាំង​ប៉ូលិស​បាន​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់