Df9267b4 0d91 45e7 8b4f ad8c144324ea

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​គាំងបេះដូង​ស្លាប់ ក្រោយ​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​គាំងបេះដូង​ស្លាប់ បន្ទាប់ពី​គាត់​មាន​ជំងឺ​ទឹកនោមផ្អែម​ធ្វើទុក្ខ​ក្នុង​ខ្លួន ហើយ​ប្រពន្ធ​របស់គាត់​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ Contral ដឹក​បញ្ចូនទៅ​សង្គ្រោះ ពេលទៅដល់​មន្ទីរពេទ្យ​ក្រុមគ្រូពេទ្យ​ប្រាប់ថា បាន​ស្លាប់​បាត់ទៅហើយ។​

    ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ទី​៣ បានឱ្យដឹងថា ករណី​ជនជាតិ​បរទេស​គាំងបេះដូង​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​ខាងលើនេះ គឺ​ទទួល​ព័​ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦។​

    ប៉ូលិស​បន្តថា សាកសព​ឈ្មោះ ​CLOUGH PAUL COLIN ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​គ្រប់គ្រង​បារ កាន់​លិខិតឆ្លងដែន​លេខ ​៧៦១៣២៨៧០ ស្នាក់នៅ​ផ្ទះជួល​លេខ​៣ ផ្លូវ​លេខ​១៧៤ ភូមិ​១៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌដូនពេញ។​

    ប្រភព​ព័​ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ​ មាស ឡា​ណា អាយុ​២៨​ឆ្នាំ បាន​ឆ្លើយបំភ្លឺ​ប្រាប់​ប៉ូលិស​ថា នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​ប្តី​របស់គាត់​ឈឺ​នៅពេល​ដឹក​ចេញពី​ផ្ទះជួល​របស់គាត់ ពេល​បញ្ចូនទៅ​មន្ទីរ ​Contral ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ក្បែរ​ផ្សារ​សូរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដោយ​ដឹក​បញ្ចូនទៅ​សង្គ្រោះ តែ​អកុសល​ពេល​ដល់​មន្ទីរពេទ្យ​ក្រុមគ្រូពេទ្យ​ពិនិត្យមើល ក៏បាន​ស្លាប់​បាត់ទៅហើយ។​

    លុះ​នៅ​ថ្ងៃទី​៣១​ខែឧសភា វេលា​ម៉ោង​៤​រសៀល​ទើប​ប្រពន្ធ​ជនរងគ្រោះ​រាយការណ៍​ជូន​ប៉ូលិស​មូលដ្ឋាន​ថា ប្តី​របស់គាត់​ជា​ជនជាតិ​អង់គ្លេស​បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ។​

    បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួលដំណឹង​ថា​មាន​ករណី​មនុស្ស​ដោយ​មិន​រាយការណ៍​ភ្លាមៗ​នោះ ទើប​កម្លាំង​បាន​ចុះទៅ​សហការ​ជាមួយ​កម្លាំង​ផ្នែក​បច្ចេកទេស​ក្រុង​ត្រួតពិនិត្យ​ទៅលើ​សព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទើប​ដឹងថា​ការស្លាប់​នេះ​ដោយសារ​ជំងឺ​ប្រចាំកាយ​(​ទឹកនោមផ្អែម​) ពិតប្រាកដ​មែន៕

អ្នកនឹងចូលចិត្ត

មតិយោបល់