adverise with khmeread 604c6524 f36f 4c58 b1b1 7f386aa60bf1

បុរស​ម្នាក់​បើក​ម៉ូតូ ​MSX​ បុក​គោមួយ​ក្បាល​ងាប់នៅនឹងកន្លែង ម្ចាស់​ម៉ូតូ​សន្លប់​ធំ​

    ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង និង រងរបួស​បែក​មុខ​បែក​មាត់ បន្ទាប់ពី​បើក​ម៉ូតូ​បុក​សត្វ​គោមួយ​ក្បាល​ទម្ងន់​ប្រមាណ​ជិត​៤០០Kg​ បាន​ងាប់​នៅនឹងកន្លែង នៅវេលា​ម៉ោង​១២​ និង​១៥​នាទី​កណ្តាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០១ មិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    សាក្សី​និយាយថា មុនពេល​ពួកគាត់​ចូល​ដំណេក​បាន​បន្តិច​ស្រាប់តែ​បានឮ​សម្លេង​លាន់​ខ្លាំង​នៅលើ​ផ្លូវជាតិ​មុខ​ផ្សារ​ឃ្លាំង​លើ​។ គ្រានោះ​គាត់​គិតថា​ពិតជា​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​អាច​បង្កឡើង​រវាង​ម៉ូតូ និង ម៉ូតូ ឬ​ម៉ូតូ​ជាមួយ​រថយន្ត​ជាក់​ជាមិនខាន។​

    ប៉ុន្តែ​នៅពេល​គាត់​ស្ទុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​បានឃើញ​សត្វ​គោ មួយ​ក្បាល​ងាប់​នៅ​កណ្តាល​ថ្នល់​និង​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​រួមជាមួយ ម៉ូតូ​មួយគ្រឿង​ចម្ងាយ​ពីគ្នា​ប្រមាណ​ជាង​៣០​ម៉ែត្រ​ទើប​គាត់​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​បុរសរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​។​

    បន្ទាប់មក​ប៉ូលិសចរាច​រា​ណ៏​បានមក​ដល់ ហើយ​បាន​សន្និដ្ឋាន​ដូចៗ​គ្នា ចំពោះ​ល្បឿន​ម៉ូតូ​ដែល​បុរសរងគ្រោះ​បើក​នេះ វា​ពិតជា​លឿន​ណាស់ ទើប​បុក​រហូត​សត្វ​គោ​ទម្ងន់​ជិត​៤០០Kg​ងាប់​នៅនឹងកន្លែង​។​


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់