adverise with khmeread 1

Real Madrid សុខចិត្ត​ចុះចាញ់​តាម​ទិញ De Gea បន្ទាប់ពី​លើក CL

​    ​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​លើកឡើងថា ក្រុម​របស់លោក​ប្រហែលជា​មិន​ធ្វើ​ការផ្ទេរ​អ្នកចាំទី​ក្រុម​បិ​សា​ក្រហម Manchester United កីឡាករ David De Gea នៅ​រដូវក្តៅ​នេះនោះ​ទេ​ដោយសារ​ទម្រង់​លេង​ល្អ​របស់​អ្នកចាំទី Keylor Navas ប៉ុន្តែ​គាត់​ក៏​មិនបាន​ច្រានចោល​ទិញ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​នោះដែរ​។​

​    ​អធិរាជ​ស​ប៊ិះ​តែ​នឹង​ទិញ​បាន De Gea កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​ដោយសារ​បញ្ហា​បច្ចេកទេស​និង​ភាពយឺតយ៉ាវ​នៅ​ថ្ងៃ​ចុងក្រោយ​ទើប​ធ្វើឱ្យ Real ខកខាន​លើ​កីឡាករ​រូបនេះ​។​

​    ​លោក Perez បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ Marca ថា "​ខ្ញុំ​មិនមែនជា​អ្នកសម្រេច​នោះទេ​។ ខ្ញុំ​សូម​និយាយថា វា​ពិតជា​ពិបាក​ដើម្បី​រៀបចំ​អ្នកចាំទី​កំពូល​ពីរ​អ្នក​នៅ​តួនាទី​តែមួយ​"​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា Real Madrid អាច​ទិញ​កីឡាករ​ក្នុង​រដូវក្តៅ​នេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំក្រោយ​ពួកគេ​នឹងមិន​អាច​ទិញ​នរណាម្នាក់​បានឡើយ​ដោយសារ​ជាប់​បម្រាម​ពី FIFA​។ ទោះជា​យ៉ាងនេះ​ក្តី បច្ចុប្បន្ន​ពួកគេ​កំពុង​ដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​បម្រាម​នេះ​៕

adverise with khmeread
ប្រភព៖ ESPN

មតិយោបល់