adverise with khmeread Index

អាវុធហត្ថខណ្ឌច្បារអំពៅបានឃាត់ខ្លួនចោរលួចម៉ូតូម្នាក់

     ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ ៣៦៩ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។​
   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ យ៉​ន សុវណ្ណ​នុ​ន ភេទ ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ព្រូឡាន​ក្រុមហ៊ុន​ហាយ​ធិ​ច​មាន​ទីលំនៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​ដកហូត​សម្ភា​រះ​មានៈ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៍ ផ្កាឈូក លាយ សរ សេរី ២០១៤ អត់​ស្លាក​លេខ​
    អាវុធហត្ថ​បន្តថា ដំបូង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ល្បាត​មកដល់​ចំណុច​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ដែលមាន​ភិនភាគ​ដូច​ក្នុងកា​មេ​រ៉ាសុ​វត្តិភាព របស់​ជនរងគ្រោះ ។​ខណ​:​ឃើញ​ជនល្មើស​កំពុង​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ដោយ​ដោះ​ស្លាក​លេខ​ចេញ​ក៏​ឃាត់ខ្លួន​យកមក​សាកសួរ​តែម្តង​។​
   ប​ច្ចុ​ប្ប​ន្នៈ​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅកាន់​ការិយាល័យ​ស្រោ​វ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់