adverise with khmeread F5943831 bd9e 47a3 a3e6 a76bdc17cced

ស្ត្រី​ម្នាក់​យក​ខោអាវ​ទៅ​ហាល​លើ​ស្នួរ​ឆ្លង​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​វ​យ័​៦៤​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ចរន្ត​អគ្គីសនី​ឆ្លងតាម​ស្នួ​រហាល​ខោអាវ ឆក់​នៅពេលដែល​គាត់​បាន​ទាញ​ស្នួរ​ចេញពី​ខាងមុខ​បន្ទប់ទឹក នៅ​ព្រឹក ថ្ងៃទី​១ ខែ មិថុនា   ឆ្នាំ​២០១៦ នៅក្រោយ​ផ្ទះ​របស់គាត់​ស្ថិត​ក្នុងភូមិ អក្សរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ខុន សារិន  អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ ដំបូង​គេ​បាន​ឃើ​ញុ ស្ត្រី​រងគ្រោះ​បាន​ទៅ​ទាញ ស្នួ​រហាល​ខោអាវ ដែល​ធ្វើ​អំពី​ដែក ចេញពី​ផ្លូវ​ចូល​បន្ទប់ទឹក ហើយ​ដោយសារតែ​ស្នួរ​នោះ​មាន​ខ្សែភ្លើង​ដាច់​រលាត់ ទើរ​នៅលើ​ស្នួ​រហាល​ខោអាវ​នោះ បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ដួល​គងជើង​លើ​ដែក​ស្នួរ​នោះ ស្លាប់​ភ្លាមៗ​តែម្ដង​។​

    ប្រភព​ដដែល​បាន​បន្តថា ភ្លាមៗ​នោះ​មិនមាន​នរណាម្នាក់​បានដឹង​ទេ លុះ​ក្រោយពេល​កើតហេតុ កូនស្រី​របស់គាត់​ម្នាក់​បាន​ដើរទៅ​ក្រោយ​ផ្ទះ បានឃើញ​ម្ដាយ​ដេក​ដួល ក៏បាន​ចាប់​លើក​និង​ត្រូវបាន ចរន្ត​ភ្លើង​ឆក់​ដែរ  ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ។​

    បន្ទាប់មក​ប៉ូលិស​ចុះទៅ ពិនិត្យ​រួចរាល់ និង​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់