adverise with khmeread 63be72a3 1357 43ae a952 19b2bc8c45a7

ឃាត់​ជនសង្ស័យ​៨​នាក់ និង​ថ្នាំញៀន​៣៧​កញ្ចប់​នៅ​ប្លុក​បឹងកក់​

    ភ្នំពេញ ៖ ជនសង្ស័យ​៨​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុមទី​១០១ ភូមិ​២១ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដោយ​ដកហូត​ថ្នាំញៀន​៣៧​កញ្ចប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៨​នាក់​ឈ្មោះ​ ជាង ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​កុដិ​លេខ​១០ វត្តនាគ​វ័ន សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដកហូត​ថ្នាំញៀន​២៦​កញ្ចប់ ធំ​០១ តូច ២៥, ឈ្មោះ​ សារ៉ាត់ ហៅ​អា​ខ្ទើយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​ដកហូត​៩ កញ្ចប់​តូច, ឈ្មោះ ​កែវ ប្រា​ក់ពូន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ដកហូត​១​កញ្ចប់ តូច និង​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ស្រុក​ទ្រាំង ខេត្ត​តា កែវ ដកហូត​១​កញ្ចប់​តូច និង ម៉ូតូ​១​គ្រឿង​ម៉ាក Honda Airblade គ្មាន​ស្លាក​លេខ, លុយ​ចំនួន ២៤ ​ម៉ឺន​រៀល ព្រមទាំង​ថង់​សម្រាប់​ច្រក​គឿង​ញៀនមួយចំនួន​។ ​សរុប​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៣៧​កញ្ចប់ ( តូច​៣៦, ​ធំ​០១)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៣៧​កញ្ចប់​នេះ ត្រូវបាន​ឃុំខ្លួន បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់