adverise with khmeread 603b9eae 590b 4331 b955 fef5a80a21f9

រថយន្ត​ធុន​ធំ​ស៊ីហ្ល្វេសិស្សស្រី​ម្នាក់​ ភ្ញាក់ព្រើតដួលម៉ូតូបោកក្បាលស្លាប់

    ឧ​ត្ត​រ​មានជ័យ​ ៖ សិស្ស​សាលា​​ម្នាក់​ ពេល​កំពុងតែ​​​ជិះ​ម៉ូតូ​ចេញ​ពី​សាលារៀន​ បាន​បន្តិចត្រូវ​រថយន្ត​ធុន​ធំ​ ស៊ីហ្ល្វេ​ពីក្រោយ ​ភ្ញាក់ ​កាច់ចង្កូត​ដួល​បោក​ក្បាល​លើ​កំណាត់​ផ្លូវជាតិស្លាប់​ នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​២០ ​នាទី​ល្ងាច​ថ្ងៃទី​៣១​ ខែឧសភា ឆ្នាំ​២០១៦​នៅ​លើ​កំណាត់​ផ្លូវជាតិ ខាងលិច​សាលា​វិទ្យាល័យ​ហ៊ុន​ សែន ត្រពាំង​ប្រាសាទ ប្រហែល​៥០០​ម៉ែត្រ​ ទល់មុខ​សាលាស្រុក​ថ្មី ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

    ប៉ូលិសនិយាយថា​ ​ជន​​​​​រងគ្រោះ​ឈ្មោះ ខាន់ ដាវ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​ជា​សិស្សសាលា​វិទ្យាល័យ​ ហ៊ុន សែន ត្រពាំង​ប្រាសាទ​ ​ត្រូវ​បាន​​​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក ​ស្រុក​អន្លង់វែង​ ហើយនាងមិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់