adverise with khmeread 1

សហរដ្ឋអាមេរិក​ព្រមាន​ពី​ការវាយប្រហារ​ភេរវ​ករ​អំឡុង​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦

    ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ព្រមាន​ថា ព្រឹត្តិការណ៍​យូរ៉ូ ២០១៦ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ប្រទេស​បារាំង​នាពេលខាងមុខ អាចជា​គោលដៅ​វាយប្រហារ​ភេរវកម្ម​។​

​    ​ឯកសារ​កម្រាស់​ប្រាំបី​ទំព័រ​បាន​សន្និដ្ឋានថា ឧប្បត្តិហេតុ​គឺអាច​កើតឡើង​នៅ​កន្លែង​កម្សាន្ត​ដូចជា ភោជនីយដ្ឋាន ជាជាង​កីឡដ្ឋាន​។​

​    ​មនុស្ស​ចំនួន ១៣០ នាក់​ត្រូវបាន​សម្លាប់​កាលពី​ខែវិច្ឆិកា​បន្ទាប់​ការវាយប្រហារ​ដែលមាន​ការរៀបចំ​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​ប៉ារីស​។ ពួក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​បីនាក់​បាន​វាយប្រហារ​នៅក្បែរ​កីឡដ្ឋាន Stade de France ដែលជា​កន្លែង​ក្រុម​ជម្រើសជាតិ​បារាំង​បានទទួល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ក្នុងជំនួប​មិត្តភាព​។​

​    ​ប្រទេស​បារាំង ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​នោះ បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន បន្ទាប់ពី​ការវាយប្រហារ​កាលពី​ឆ្នាំមុន​៕

ប្រភព៖ ESPNFC

adverise with khmeread

មតិយោបល់