adverise with khmeread 802192ac a431 4867 8e8d 069d132e4b6f %281%29

បាញ់សម្លាប់​ខ្លួនឯង​ស្លាប់​បន្សល់​បណ្តាំ​ពាក្យ​សុំទោស​ដល់​ប្រពន្ធ​និង​កូន

    ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​បាន​បាញ់សម្លាប់​ខ្លួនឯង ដោយ​បន្សល់​បណ្តាំ​សុំទោស​ប្រពន្ធ​និង​កូន ដែល​អំពើ​អត្តឃាត​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៦ នៅ​ភូមិ​ស្លា​ន​មាស​ឃុំ ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​។​

    បុរស​ដែល​បាញ់សម្លាប់​ខ្លួនឯង​ឈ្មោះ​ជី​ម ចិត្ត អាយុ​៣១​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​កាំភ្លើង​កែច្នៃ​បាញ់​ចំក្បាល​ធ្វើអត្តឃាត​ខ្លួនឯង​។​

      ស្ដ្រីឈ្មោះ ជា មុំ អាយុ ៣៣ ឆ្នាំ ជា​ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹងថា ប្ដី​របស់គាត់​មាន​សតិ​មិនសូវ​គ្រប់​ទេ ដោយមាន​អា​ការៈខុស​ប្រក្រតី​យូរៗ​ម្ដង ហើយ​មុនពេល​កើតហេតុ​នៅ​ល្ងាច​នា​ថ្ងៃទី​៣០ មុន​ថ្ងៃកើតហេតុ​មួយថ្ងៃ ប្ដី​របស់គាត់​ស្រាប់តែ​សុំ​វ៉ៃ​គាត់​និង​កូន ដោយ​មិន​មានរឿង​អ្វី​សោះ។​

    ពេលនោះ​ប្រពន្ធ​ក៏​ព្រម​អង្គុយ​ឱ្យ​វ៉ៃ​ដោយ​មិន​តដៃ​ឡើយ ព្រោះ​គិតថា​ប្ដី​គាត់​មិន​ហ៊ាន​វ៉ៃ​ទេ​ព្រោះ​ប្ដី​របស់គាត់​មិនដែល​ហ៊ាន​វ៉ៃ​គាត់​ទេ គ្រាន់តែ​ពេលខ្លះ​រករឿង​គាត់​តាមរបៀប​សតិ​មិន​គ្រប់​ប៉ុណ្ណោះ។​

    ពេល​ឃើញ​ប្រពន្ធ​នៅ​ស្ងៀម​ឱ្យ​វ៉ៃ ក៏​ស្រាប់តែ​វ៉ៃ​គាត់​មែន បណ្ដាលឱ្យ​បែកក្បាល​ខាងឆ្វេង​។ ក្រោយពេល​វ៉ៃ​រួច​ក៏បាន​សុំទោស​ប្រពន្ធ និង​សុំ​លាង​របួស​ឱ្យ​ប្រពន្ធ តែ​ប្រពន្ធ​មិនឱ្យ​លាង និង​ដើរ​ចុះពីលើផ្ទះ​ដោយនិយាយ​ថា​"​មិនបាច់​ទេ​ទៅឱ្យ​ម៉ែ​ខ្ញុំ​លាង​វិញ​"​។​ ​បន្ទាប់ពី​ម្ដាយ​គាត់​លាង​ហើយ​រូបគាត់​រួមជាមួយ​កូនតូចៗ​ក៏​ត្រឡប់មក​ផ្ទះកើតហេតុ​វិញ​។​

    នៅពេល​យប់​ថ្ងៃ​ដដែល ពេលមកដល់​ក៏​ឃើញ​ទ្វារផ្ទះ​ចាក់សោ​ពី​ក្នុង​ប្រពន្ធ​ក៏​នាំ​កូនៗ​ដេក​ក្រោមផ្ទះ​ដោយ​មិន​និយាយ​អ្វី​ឡើយ​។ លុះ​ព្រឹក​ឡើង​ប្រព​ន្ទ​ដាំ​ស្លរ​ធម្មតា តែ​ទ្វារ​លើផ្ទះ​នៅតែ​បិទ​។​

    លុះដល់​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​ឮសូរ​សម្លេង​កាំភ្លើង​ច្នៃ​ផ្ទុះ​មួយ​គ្រាប់ ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​ក៏បាន​ឡើង​អើតមើល​ពី​មាត់ទ្វារ​បិទ​នោះ​ក៏​ស្រាប់តែ​ឃើញ​ប្ដី​របស់គាត់​កំពុង​ប្រកាច់​ក្នុង​ថ្លុកឈាម ក៏បាន​ស្រែក​ឆោឡោ​ដល់​អ្នកជិតខាង​មកជួយ​។​

    លុះ​ឡើង​ទៅដល់​ក្បែរ​ជនរងគ្រោះ ក៏មាន​ពាក្យ​សរសេរ​លើ​ក្ដារ​មុនពេល​បាញ់​ថា​«​ខ្ញុំ​សុំទោស​ផង​ខ្ញុំ​ជា​អ្នក​ខុស ជា​មនុស្ស​មិនល្អ ខ្ញុំ​សមតែ​ស្លាប់​សូមជួយ​អា​ហោ​សិ​កម្ម ឱ្យ​ខ្ញុំ​ផង ឈប់​មានកម្ម​ពារ​នឹង​គ្នា​ទៀត​ទៅ ចង់​លា​កូន​ក៏​លា​មិន​បានដែរ កូន​សម្លាញ់​ប៉ា​លា​ហើយ ប៉ា​ខុស​ហើយ​កូន ឱ្យ​ប៉ា​សុំទោស​ផង​»​។​

    ក្រោយ​កើតហេតុ​ប៉ូលិស​បាន​ចុះ​ត្រួតពិនិត្យ​ឃើញថា​បុរស​នោះ​ពិតជា​បាន​បាញ់សម្លាប់​ខ្លួនឯង​ដោយ​កាំភ្លើង​ច្នៃ​ពិតមែន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់