adverise with khmeread 1

Aston Villa ត្រៀម​ជួល​គ្រូបង្វឹក​លំដាប់ថ្នាក់​ពិភពលោក​ដើម្បី​ជួយ​ខ្លួន​ឡើងមក PL វិញ​

    ​លោក Roberto Di Matteo នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម Aston Villa ថ្មី​នៅ ៤៨ ម៉ោង​ខាងមុខ​ទៀត​។​

​    ​បើ​យោងតាម The Sun បានឱ្យដឹងថា គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ ៤៥ ឆ្នាំ​រូបនេះ​ត្រូវបាន​ជូនដំណឹង​នូវ​ការងារ​នេះ បន្ទាប់ពី​ការជួបពិភាក្សា​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាមួយ​លោក Steve Hollis កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​    ​ប្រធាន​ក្លឹប Aston ភ្ញាក់ផ្អើល​ចំពោះ​លោក Di Matteo បន្ទាប់ពី​ណាត់ជួប​អតីត​គ្រូបង្វឹក Chelsea រូបនេះ​ជា​លើកដំបូង ហើយ​ការផ្ទេរ​អាច​នឹង​បញ្ចប់​ក្នុង​សប្តាហ៍​នេះ​ជាមួយ​ប្រាក់​ឈ្នួល ៣៥.០០០ ផោន​មួយ​សប្តាហ៍​៕

ប្រភព៖ The Sun

adverise with khmeread

មតិយោបល់