adverise with khmeread 1

ស្អាត​យ៉ាងនេះ​! តារា​ម៉ូ​ដែល​កូរ៉េ​រូបនេះ​ម៉ៅ​ផ្តាច់​ចំនួន​អ្នកគាំទ្រ​លើ Instagram ត្រឹម​មួយ​ប៉ព្រិចភ្នែក​ជាមួយនឹង​សម្រស់​ដ៏​ទាក់ទាញ​របស់​នាង​

    ​Moon Ga Kyun ហាក់​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាង​សម្បើម​នៅលើ​បណ្តាញ​សង្គម Instagram នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយ​នាង​ទទួលបាន​ចំនួន​អ្នកគាំទ្រ និង​អ្នក Follow ជាច្រើន​អ្នក​នៅលើ​បណ្តាញ​សង្គម​របស់​នាង​។​

​    ​ដោយ​ទទួលបាន​ចំណាប់អារម្មណ៍​ជាមួយនឹង​ទម្រង់​មុខ​ដ៏​គួរឱ្យ​ស្រឡាញ់ និង​ដងខ្លួន​ដ៏​ស្រស់ស្អាត តារា​ម៉ូ​ដែល​រូបនេះ​ហាក់​ឆក់​បាន​ឱកាស​យ៉ាង​ឆាប់រហ័ស​ក្នុងការ​នាំមុខគេ​នៅលើ​បណ្តាញ​សង្គម Instagram ក្នុងប្រទេស​កូរ៉េ​។​

​    ​ជាមួយនឹង​ការចែក​ចាយ​រូបភាព​ដែល​លាយឡំ​ជាមួយនឹង​ភាព​សិច​ស៊ី និង​កាយវិការ​ដ៏​គួរឱ្យ​ស្រឡាញ់ បណ្តា​អ្នកគាំទ្រ​ទាំងនោះ​ប្រហែលជា​មិនអាច​បញ្ឈប់​អារម្មណ៍​ពួកគេ​មិនឱ្យ​លង់​នឹង​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​របស់​នាង​បាន​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់