adverise with khmeread 37558154   25 02 2016   pixgeneric

ឧស្សាហ៍​ចេញចូល​សិង្ហ​បុរី​? ប្រទេស​នេះ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី​ការជក់បារី​តាម​ទីសាធារណៈ​ចាប់ពី​ថ្ងៃទី ១ មិថុនា​នេះហើយ​

    ​ពីថ្ងៃ​ពុធ ទី​១ មិថុនា​នេះ​តទៅ អាងទឹក​និង​សួនច្បារ​ជាង ៤០០ កន្លែង រួមទាំង​កន្លែង​ឯកជន​និង​អចលនទ្រព្យ​រដ្ឋ​ត្រូវបាន​បន្ថែម​ក្នុង​បញ្ជី​តំបន់​ដែល​អាច​ជក់បារី​បាន​។​

​    ​ពីមុន​ការជក់បារី​ត្រូវបាន​ហាមឃាត់​ក្នុង ៣២.០០០ កន្លែង ដូចជា​ផ្សារ​ទំនើប រោងកុន និង​មន្ទីរពេទ្យ​។​

​    ​ហើយ​ទាំងនេះ​គឺជា​រឿង​ខ្លះ​ដែល​អ្នក​ត្រូវ​ដឹង មុនពេល​អ្នក​ទាញ​កញ្ចប់​បារី​នៅ​ផ្លូវ​សារ​ធារ​ណៈ​។​

​    ​ទេសរដ្ឋមន្ត្រី​រដ្ឋ​នៃ​ក្រសួងបរិស្ថាន​និង​ធនធានទឹក​លោក Amy Khor បាន​និយាយ​ក្នុង​សភា​កាលពី​ខែមេសា​ថា គោលដៅ​រយៈពេល​វែងរ​បស់​រដ្ឋាភិបាល​គឺ​ទប់​ការ​បង្ហុយផ្សែង​បារី​ក្នុង​គ្រប់​តំបន់​សារ​ធា​រណៈ​ទាំងអស់​។​

​    ​នេះ​គឺ​ដើម្បី​ការពារ​អ្នក​មិនចេះ​ជក់បារី​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​អ្នក​ជក់បារី​បន្ទាប់បន្សំ​។​

​    ​យោងតាម​របាយការណ៍ ២០១០ នៃ​ស្ថាប័ន​ស្ទាបស្ទង់​សុខភាព​ថ្នាក់ជាតិ​បានឱ្យដឹងថា ១៤,៣ ភាគរយ​នៃ​ប្រជាជន​សិង្ហ​បុរី​អាយុ ១៨ ទៅ ៦៩ គឺជា​អ្នក​ជក់បារី​។​

​    ​ដើម្បី​ផ្ដល់​ពេលវេលា​ឱ្យ​អ្នក​ជក់បារី​សម្រប​តាមច្បាប់​ថ្មី អ្នក​ដែល​គេ​ចាប់បាន​កេះ​ដែកកេះ​ជក់បារី​នៅ​ទីតាំង​អាងទឹក​និង​សួន​សាធារណៈ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នឹង​ទទួល​ការព្រមាន​។​

​    ​ប្រសិន​អ្នក​ជក់បារី​មុខ​ដដែលៗ​បានធ្វើ​ទង្វើ​នេះ​ម្ដងទៀត​នឹង​ប្រឈមមុខ​ផាកពិន័យ​ជា​ទឹកប្រាក់​តែម្តង​៕

adverise with khmeread
ប្រភព៖ straitime

មតិយោបល់