adverise with khmeread Index

កាន់ដាវសាម៉ូរ៉ៃមានគំនិតមិនល្អត្រូវអាវុធហត្ថឃាត់ខ្លួន

    ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​វេលា​ម៉ោង​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​២៣​ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ក្នុង​វត្ត​កំសាន្ត ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម​ទំនង​មានគំនិត​មិនល្អ​នៅពេល​យប់​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ដំបូង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​បាន​ល្បាត ឃើញ​ក្រុមក្មេងស្ទាវ​ប្រមូល​ផ្តុំគ្នា​៤​ទៅ​៥​នាក់ មាន​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ពេលនោះ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មក​សួរនាំ​។​
    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ឈ្មោះ សេង វិសាល   ហៅ​ក្រៅ​(​អា​ព្រឹម​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ​មុខរបរ​ធ្វើ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​46C​ផ្លូវ​បេតុង ភូមិ តា​ង៉ូ​វ សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​។​វត្ថុតាង​ដកហូត​មាន​ដាវ សា​ម៉ូ​រ៉ៃ ចំនួន​២​ដើម​។​
    បច្ចុប្បន្ន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

មតិយោបល់