កាលពីខែមីនា តារាស្រី Tavia Yeung និង Him Law បានរៀបការស្ងាត់ៗនៅប្រទេសអង់គ្លេស។
នៅថ្ងៃនេះ អ្នកទាំងពីរបានចូលរួមកម្មវិធីមួយក្នុងនាមជាប្តីប្រពន្ធរៀបការរួច ហើយបាននិយាយថា ពួកគេនឹងរៀបចំពិធីមង្គលការនៅ The Ritz-Calton Hong Kong នៅថ្ងៃទី០២ខែតុលាឆ្នាំ២០១៦នេះ។
គេបានប៉ាន់ប្រមាណថា ពិធីនេះនឹងរៀបចំធ្វើប្រហែលពី៤០ទៅ៥០តុ។ Christine Ng, Sharon Chan និងមនុស្សមួយចំនួនទៀត នឹងក្លាយជាផ្នែកមួយនៃក្រុមកំដរខាងស្រី ប៉ុន្តែ Him Law មិនទាន់ស្វែងរកសមាជិកកំដរខាងប្រុសនៅឡើយទេ។ គាត់ប្រហែលជាជ្រើសរើស Ron Ng និង Vincent Wong ៕
