adverise with khmeread 0

Jolie និង Brad Pitt រក​ដី​និង​ផ្ទះសម្បែង​មួយ​ដុំ​ទៀតហើយ​នៅ​អេ​ស្ប៉ា​ញ ដឹងថា​មានតម្លៃ​ប៉ុន្មាន​ទេ​?

    ​អ្នក​ទាំងពីរ​មាន​អចលនទ្រព្យ​អស្ចារ្យ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ពិភពលោក​។

​    ​ហើយ​ការបញ្ចេញ​កញ្ចប់​ទឹកប្រាក់​ចុងក្រោយ​បំផុត​របស់ Brad Pitt និង Angelina Jolie ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បោះ​ទៅលើ​វីឡា​ប្រណិត​មួយ​នៅ​កោះ Majorcan នៃ​ទីក្រុង​បុរាណ Andratx ប្រទេស​អេ​ស្ប៉ា​ញ​ក្នុងតម្លៃ ២,៦៥​លាន​ផោន (៥,៣០​លាន​ដុល្លារ​)​។​

​    ​យោងទៅលើ​កាសែត​នៅក្នុង​តំបន់ Diario de Mallorca បានឱ្យដឹងថា មហាសេដ្ឋី​អចលនទ្រព្យ Alessandro Proto ត្រូវបាន​សួរ​ដោយ Pitt ដើម្បី​ស្វែងរក​ភូម​គ្រឹះ​មួយ​នៅក្នុង​តំបន់​នោះ បន្ទាប់ពី​ការថត​ឈុត​ឆាក​សម្រាប់​ខ្សែភាពយន្ត​រឿង World War II របស់គាត់​នាពេលខាងមុខ​នឹងត្រូវ​ផ្តិត​យក​ទិដ្ឋភាព​នៅក្នុង​តំបន់​នោះ​។​

​    ​Proto បាន​និយាយថា "Brad Pitt បាន​ធ្លាក់​ចូលទៅក្នុង​អន្លង់​ស្នេហ៍​ជាមួយនឹង​កោះ Balearic បន្ទាប់ពី​ការថត​ខ្សែភាពយន្ត​ថ្មី​របស់គាត់​នៅលើ​កោះ Canaries ដែល​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​បាន​សុំ​យើង​ឱ្យ​រក​ផ្ទះមួយ​នៅលើ​កោះ Majorca "៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់