adverise with khmeread 1

ស្តេច Free-Kick ជំនាន់​ថ្មី​? Dimitri Payet ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ​ស្រោចស្រង់​មុខមាត់​បារាំង​

    ​គាត់​បានទទួល​ការ​សាទរ​នៅក្នុង​ប្រទេស​បារាំង​ក្នុងនាម​ជា​អ្នកជំនាញ​ស៊ុត​បាល់​ពិន័យ Free-Kick ពិតប្រាកដ​ម្នាក់​ដែល​បាន​រះ​ម្តងទៀត​ចាប់តាំងពី​ការចូល​និវត្ត​របស់ Zinedine Zidane ។ ហើយ​បច្ចុប្បន្ន Dimitri Payet ប្រហែល​ក្លាយទៅជា​កីឡាករ​ដ៏​គួរឱ្យខ្លាច​បំផុត​មួយរូប​ក្នុងចំណោម​កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​ដទៃទៀត​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ការប្រកួត​ពានរ​ង្វាន់​ប្រចាំ​ទ្វីប Euro 2016 នាពេលខាងមុខ​។​

​     បន្ទាប់ពី​ការធ្វើបដិវត្ត​ដ៏​អស្ចារ្យ​សម្រាប់​ក្លឹប និង​ប្រទេស តារាបាល់ទាត់​ប្រចាំ​ក្រុម West Ham បានធ្វើ​វា​ម្តងទៀត ដោយបាន​ជួយសង្គ្រោះ​បារាំង​ពី​ភាពអាម៉ាស់ ដោយបាន​ធានា​គ្រាប់​បាល់​ជ័យ​ជំ​ម្នះ​ដ៏​អស្ចារ្យ ក្នុង​លទ្ធផល ៣-២ នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​កា​មេ​រូ​ន​។​

​      កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​បារាំង L'Equipe បានធ្វើការ​ប្រៀ​ធៀប Zidane និង Payet ដែល​ពួកគេ​បាន​ទទួលស្គាល់ថា ល្បឿន​របស់គាត់​នៅលើ​បាល់​គឺជា​ឈុត​ឆាក​ដ៏​មិន​គួរឱ្យ​នឹកស្មាន​ដល់​មួយ "​ពេលដែល​អ្នករក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ ពីរ​គ្រាប់ បន្ទាប់មក​បី​គ្រាប់ ហ្វូងមនុស្ស​រំពឹងថា​អ្នកនឹង​ស៊ុត​បញ្ចូល​ទី​ជា​រៀងរាល់​ពេល​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់