adverise with khmeread 1

EXO នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ៩ មិថុនា​ខាងមុខនេះ​បន្ទាប់ពី​បាត់​មុខ​ជិត​កន្លះ​ឆ្នាំ​

    ​ក្រុម​ចម្រៀង​បុរស​កូរ៉េខាងត្បូង EXO នឹង​វិល​ត្រឡប់មក​ពិភព​សិល្បៈ​វិញ​នៅ​ថ្ងៃទី ៩ ខែមិថុនា​ខាងមុខនេះ ហើយ​ពួកគេ​នឹង​ចេញ​នូវ​អាល់​ប៊ុ​ម​ទី​បី​របស់ខ្លួន​ដើម្បី​ផ្គាប់ចិត្ត​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​។​

​    ​អាល់​ប៊ុ​ម​ដែល​នឹង​ចេញ​នាពេល​ខាងមុខនេះ គឺជា​អាល់​ប៊ុ​ម​ថ្មី​មួយ​បន្ទាប់ពី​ពួកគេ​បានបង្ហាញ​អាល់​ប៊ុ​ម​ចុងក្រោយ​សម្រាប់​រដូវ​រងារ​កាលពី​ខែធ្នូ​ឆ្នាំមុន​គឺ "SING FOR YOU"​។​

​    ​EXO បាន​បង្កើត​កំណត់ត្រា​ដោយ​លក់​ថាស​ចម្រៀង​រប​ស់​ខ្លួន​បានជា​ច្រើន​លាន​បន្ទះ​និង​បាន​វ៉ា​ដាច់​ចំណាត់ថ្នាក់​ចម្រៀង​ពិ​រោះ​ជាច្រើន​។​

​    ​លើសពីនេះទៅទៀត សមាជិក​ក្រុម​នីមួយៗ​បានបង្ហាញ​នូវ​ភាពល្បីល្បាញ​របស់ខ្លួន​តា​មរយៈ​ការបញ្ចេញ​មុខ​នៅក្នុង​កម្មវិធី​មនុស្សធម៌​ជាមួយ​តារា​ផ្សេងទៀត​របស់​កូរ៉េ​៕

 

adverise with khmeread
ប្រភព៖ MSN

អ្នកនឹងចូលចិត្ត

មតិយោបល់