adverise with khmeread 8e153ce0 7ff6 437f b6db bfc0ffa4ba16

ឃាត់ខ្លួន​បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​នា​វេលា​ម៉ោង​២២​និង​៣៥​នាទី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៦ ចំណុច​ក្នុង​ផ្លូវ​១៧២ ​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​គ្រឿងញៀន​គឺ ១.​ឈ្មោះ DAVE NASARENO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ម៉ា​ឡេស៊ី​ មុខរបរ ទេសចរណ៍ ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ ម្តុំ​ផ្សារ​ស្ទឹងមានជ័យ​(​ជា​ម្ចាស់​ថ្នាំ​)​និង​២.​ឈ្មោះ SIR BROOKES NINO CAMVA ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ម៉ា​ឡេស៊ី​ មុខរបរ​ទេសចរណ៍​ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ ម្តុំ​ផ្សារ​ស្ទឹងមានជ័យ។​

    ប្រតិបត្តិការ​នេះ​សមតថ​កិច្ច​ដកហូត​វត្ថុតាង ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​,​ដែកកេះ​២​ និង​ទូរស័ព្ទ​០២​គ្រឿង។ រួច​ បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់