adverise with khmeread 44cdfcf4 6a32 4763 892c d96e55cb963e

ឃាត់​មនុស្ស ២ ​នាក់​ពីបទ​រំលោភ​សេព​សន្ធ​វៈ​ផ្សេងគ្នា

    បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​ពីបទ​រំលោភ​សេព​សន្ធ​វៈ​កាលពី​ឆ្នាំ​២០១០ និង​ឃាត់​បុរស​វ័យ​ចំណាស់​ម្នាក់ទៀត​ចាប់រំលោភ​លើ​អនីតិជន​៤​នាក់​មាន​អាយុ​១៤-១៥​ និង​១៦​ឆ្នាំ។​

    ករណី​ទី​១- នៅ​ថ្ងៃទី០១ ខែមិថុនា ​ឆ្នាំ​២០១៦ ​ម៉ោង១០ ​និង១០​នាទី​ព្រឹក​នៅ​ភូមិ-ឃុំ​តា​តោក ​ស្រុក​សំឡូត កម្លាំង​អធិការ​ប៉ូលិស​ស្រុក​សំឡូត  ខេត្តបាត់ដំបង​ បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​៨២៣​ដ​ចខ​ ចុះ​ថ្ងៃទី១៨.១០.២០១០​ របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចាប់ខ្លួន​ឈ្មោះ ​ពុត ឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ-ឃុំ​ខាងលើ ពីបទ​រំលោភ​សេពសន្ថវ​:​ប្រព្រឹត្ត​នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤​​ ខែ​មីនា ​ឆ្នាំ២០១០​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី។​

    ករណី​ទី​២- នៅ​ថ្ងៃទី០១ ខែ​មិថុនា ​ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បរវេល​បាន​​ទទួល​បណ្តឹង​ពី​ឈ្មោះ ឡើយ ដា​រា ភេទ​ប្រុស អាយុ​៦៤ ​រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ថា​មាន​ករណី​រំលោភ​សេពសន្ថវ​:​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ដឹក ជា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ​រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ទៅលើ​អនីតិជន​ចំនួន ៤ នាក់​កាលពី​ខែ​មិនា​ ឆ្នាំ​២០១៥​កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ទាំង​បួន​នាក់ទី១-​ឈ្មោះ ​ស​.​ស​.​ន​. អាយុ​១៦​ឆ្នាំ, ទី២-​ឈ្មោះ​ ឡ​.​ល ​អាយុ១៤ឆ្នាំ​, ទី៣-​ឈ្មោះ ​ន​.​ត ​អាយុ១៤​ឆ្នាំ​និងទី៤-​ឈ្មោះ ​ល​.​ក ​អាយុ​១៥​ឆ្នាំ​ អ្នក​ទាំង​៤​រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​បរវេល​ ហើយករណី​រំលោភ​នេះ​កើតហេតុ​ថ្ងៃខែ​ផ្សេងៗ​គ្នា​។​

    ប៉ូលិស​បន្តថា មូលហេតុ​ពេល​ជនរងគ្រោះ​ទៅ​មើល​ទូរទស្សន៍​ពេលយប់​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​ក៏​ចាប់រំលោភ​បានសម្រេច​ម្តង​មួយៗ​។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​រួច​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ និង​សុំ​ការ​អនុ​ញ្ញ​តិ​ពី​ព្រះរាជ​អ​ជ្ញា​សុំ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ដឹក ជា ភេទ​ប្រុស អាយុ៦០ឆ្នាំ​រស់នៅ​ភូមិ​រូង​អំពិល​ ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​ពីបទ​រំលោភ​សេពសន្ថវ​:​។​

    ជនសង្ស័យ ​ត្រូវបានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់