adverise with khmeread 53cf92ca bb48 496e bbbb 6e1b21808a2f

ម្នាក់​ចាប់រំលោភ ម្នាក់​លួច ជាប់​ខ្នោះ​ដូចគ្នា​

    តាកែវ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ចាប់រំលោភ​បានសម្រេច​ហើយ​ប្លន់​យក​មាសប្រាក់​នៅជាប់​ខ្លួន​នារី​រងគ្រោះ​ថែមទៀត និង ឃាត់​បុរស​ម្នាក់ទៀត​ចូល​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​គេ​ទាន់​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស ហើយ​ឆែក​ក្នុង​ខ្លួន​មាន​គ្រឿងញៀន​ថែមទៀត។​

    ករណី​ទី​១- មាន​ករណី​រំលោភ​សេព​សន្ធ​វ​: កើតឡើង​នៅ​ថ្ងៃទី៣១ ខែ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៩ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ភិន សាវឿន ភេទ​ស្រី អាយុ៣៦​ឆ្នាំ​នៅ​ភូមិ​​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៉ិច ស្រស់ ភេទ​ប្រុស អាយុ២៤​ឆ្នាំ​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា បាន​ចាប់រំលោភ​ឈ្មោះ ភ​.​ស​.​រ​. រហូត​បានសម្រេច​ និង​ដោះយក​ខ្សែក​ប្លា​ទីន ០១ ខ្សែ​ទម្ងន់ ០២ ​ជី, ចិ​ញ្ជៀ​ន ០១ ​វង់ទម្ងន់​ ០១ ជី​,​ លុយ​ខ្មែរ​ ៥០ ម៉ឺន​រៀល​ហើយគេចខ្លួនបាត់។​

    លុះ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ​ឆ្នាំ​២០១៦ ​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​កសាង​សំណុំរឿង​តាម​នីតិវិធី។​

    ករណី​ទី​២- មាន​ករណី​ប៉ុនប៉ង​លួច​កើតឡើង​នៅ​ថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង៤​ទៀបភ្លឺ​នៅ​ភូមិ​-​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ត្រូវបាន​ប៉ូលិស​ឃាត់​ជនសង្ស័យ​ឈ្មោះ ឃាង ភក្ដី ​ភេទ​ប្រុស អាយុ២៤ឆ្នាំ​នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ដែល​បាន​លបចូល​ទៅក្នុង​ផ្ទះ​ជនរងគ្រោះ​បំណង​លួច​យក​សម្ភារ​តែ​ត្រូវ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ចាប់​មក​ប្រគល់ជូន​សម​ត្ត​កិច្ច​តែម្ដង​។ នៅក្នុង​ខ្លួន​ជនសង្ស័យ​រូបនេះ​មាន​ថ្នាំញៀន 01 កញ្ចប់​ទៀតផង។ 

    ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់