adverise with khmeread 98fa0d06 f211 4810 b0c5 b3e1cc7b6652

បើក​ម៉ូតូ​វ៉ា​ជែង​ចូល​ចំណែក​ផ្លូវ​រថយន្ត បុក​ដាច់​ដៃ​បាក់ជើង​ខ្ទេច​

    កំពង់ឆ្នាំង ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ចូល​ចំណែក​ផ្លូវ​រថយន្ដ បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់។


    គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ ​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០ និង​៤១​ត្រង់ចំណុច​ស្ពាន​ទី​៤ ស្ថិតក្នុង​ភូមិ​ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

    ប៉ូលិស​ចរាចរណ៍​ស្រុក បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ីម រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CW-4467 និង​ម្នាក់ទៀត​ឈ្មោះ ខេង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ បើកបរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5241​បើកបរ​ពី​ត្បូង​ទៅ​ជើង​។​

    ពេលនោះ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជិះ​ឌុប​គ្នា​បាន​ជ្រុល​ចង្កូត​ទៅ​ចូល​ចំណែក​រថយន្ត​ដែល​បាន​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​បុក​ចូល​ចំ​ពី​ហៀ​ង​ខាងឆ្វេង​កង​មុខ​រថយន្ត បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ដាច់​ដៃ​បាក់ជើង​ខ្ទេចសាច់ និង​ម្នាក់ទៀត​ក៏​រងរបួស​ធ្ងន់​ដូចគ្នា ដោយឡែក​ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង​។​

    ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ធុន​ធំ​បាន​ចុះ​រត់​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់