កំពង់ឆ្នាំង ៖ បុរស២នាក់ត្រូវបានប៉ូលិសក្រុងកំពង់ឆ្នាំងឃាត់ខ្លួននៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១ នៅចំណុផ្ទះឈ្មោះ ឡុង សុភ័ក្រ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធគ្រឿងញៀន។
ប៉ូលិសនិយាយថា កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំង បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទជួញដូរ បំផ្លាញវត្ថុតាង និង ផ្តល់ទីតាំងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ ឡុង សុភ័ក្រ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួន២នាក់។
ប៉ូលិសបន្តថា ជនសង្ស័យ១-ឈ្មោះ ឡុង សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ និង២-ឈ្មោះ អ៊ឺង សុខហួ ភេទប្រុស អាយុ៣៣ឆ្នាំ ដកហូតវត្ថុតាងឧបករណ៍ជក់មួយចំនួន, ម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង៕
