adverise with khmeread 29091b1d 9cf3 4a03 b238 4efd1f2b4a5a

ឃាត់​បុរស​ម្នាក់​កាន់​កាត​អ្នកកាសែត​ពាក់ព័ន្ធ​ករណី​ឆបោក និង​ចាប់ជំរិត​ទារប្រាក់​

    ព្រះវិហារ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​បុគ្គ​លិ​ស​អង្គការ​ផង​និង​ជា​អ្នកកាសែត​ផង ពាក់ព័ន្ធ​ករណី​ឆបោក និង​ចាប់ជំរិត​ទារប្រាក់ នៅ​ចំណុច​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សេង ប៊ុន​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ អភិរក្ស​ជលផលបរិស្ថាន សត្វព្រៃ​នៅ​កម្ពុជា និង​ជា​អ្នកសារព័ត៌មាន​ជ័យជំនះ​៧​មករា​។​

    ជនសង្ស័យ​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តព្រះវិហារ កំពុង​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់