adverise with khmeread 38b39fb8 3590 4531 92e4 3863127eeeef

ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​សារធាតុ​ញៀន​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​បង្ក្រាប​ករ​ណី​រក្សាទុក និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ក្រុម១៧ ភូមិ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ក្រុង​-​ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង១ ​និង​៣០​នាទី​រសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​បីនាក់ ដែលមាន​១-​ឈ្មោះ ស សុវណ្ណ ភេទ​ប្រុស អាយុ ៥៧​ ឆាំ្ន ជនជាតិខ្មែរ ​មុខរបរដឹក​ដូងប្រេង​លក់ រស់នៅ​ក្រុម១៧ ភូមិ​០១ ឃុំ​ទំនប់រលក ស្រុក​ស្ទឺ​ង​ហាវ ខេត្ត​ព្រះសីហនុ​, ២.​ឈ្មោះ កៅ រិ​ទិ្ធ ភេទ​ប្រុស អាយុ ៣០ ​ឆាំ្ន ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅ​ក្រុម៤ ភូមិ​០៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឺ​ង​ហាវ ខេត្ត​ព្រះសីហនុ​ និង​៣.​ឈ្មោះ ពេជ្រ រាជ្យ ភេទ​ប្រុស អាយុ ២២ ​ឆាំ្ន ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅ​ក្រុម​០១ ​ភូមិ​០៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឺ​ង​ហាវ ខេត្ត​ព្រះសីហនុ​។

    វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១.ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៣​កញ្ចប់​, ២.ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​, ៣.ម៉ូតូ​ចំនួន ០១ ​គ្រឿង​, ៤.ដប​ជក់​ចំនួន​មួយ​, ៥.កាំបិត​ចុង​ស្រួច​ចំនួន​ពីរ​, ៦.​ប្រាក់រៀល​ចំនួន​ប៉ែតសិប​ពីរម៉ឺន​រៀល​, ៧.ប្រាក់​បាត​ចំនួន ៦០០​បាត ​និង​៨.​ប្រាក់​អាមេរិក​ដុល្លា​១៧៥$។

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់