adverise with khmeread Dbc446dc 195e 49cb 9076 36ef3cb36e54

ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង នាយ ១០៦ សង់​ស៊ីស បាន​ធូរស្រាល​បន្តិច​

    ភ្នំពេញ ៖ តារា​កំប្លែង នាយ ១០៦ សង់​​ស៊ី​ស ដែល​កើត​ជំងឺលើសឈាម​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ឥឡូវនេះ​(១​មិថុនា​)​បាន​ធូរ​បន្តិច​ហើយ​។​

    សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០១៦ តារា​កំប្លែង នាយ ១០៦ បាន​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ដោយ​បញ្ហា​លើសឈាម​ចូល​ព្យាបាល​នៅ មន្ទី​ពេទ្យ​អង្គ​ធំ​។ មកដល់​​ម៉ោ​ង​នេះ​នាយ​ ១០៦​ បាន​ធូរ​បន្តិច​ហើយ តែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាតឱ្យ​ចេញពី​មន្ទី​ពេទ្យ​ទេ ដោយ​លោក​វេជ្ជបណ្ឌិត​ឱ្យ​សម្រាក​បន្ត​សិន​ដើម្បី​តាម​ដាម​ជំងឺ​បន្ត។​

    ផេ​ក​សិល្បករ​កម្ពុជា​បាន​សម្ភាសន៍​ជាមួយ លោក​តុលា​ដែលជា​កូន នាយ​សង់​​ស៊ី​ស ដោយ​លោក​និយាយថា  «​ពេលនេះ​លោក​ពុក​បាន​ធូរ​បន្តិច​ហើយ តែ​លោកគ្រូ​ពេទ្យ​មិនទាន់​ឱ្យចេញ​ទេ ដោយ​តាមដាន​ជំងឺ​លោក​ពុក​បន្ត​ណា​បង ! លោក​ពុក​សម្រាក​នៅ​មន្ទីរពេទ្យ​អង្គ​ធំ​ផ្លូវ​កម្ពុជា​ក្រោម ! បើ​មានអី​ប្រែប្រួល​ខុសធម្មតា​ចាំ​ខ្ញុំ​ប្រាប់​បង​បន្តទៀត​»។​

    ចំណែកឯ Account Facebook របស់​តារា​កំប្លែង គឺ​អ្នកនាង កា​ឆ​យ ដែល​ត្រូវជា​កូន នាយ ១០៦ សង់​​ស៊ី​ស​ក៏​ បាន​បង្ហោះ​សារ​យ៉ាងខ្លី​ដែរ​ថា «​ពុក​បាន​ធូ​ហើយ ..!»។​

    ផេ​ក​សិល្បករ​កម្ពុជា​សូម​ជូនពរ​ដល់ នាយ ១០៦ សង់​​ស៊ី​ស ទទួលបាន​នូវ​សុខភាព​ល្អ ដើម្បី​បន្ត​អាជីព​សិល្បៈ​បំរើ​អារម្មណ៍​ទស្សនិកជន​ប​ន្ត​ទៀត៕​

adverise with khmeread

មតិយោបល់