adverise with khmeread 882078ff 7749 4ba2 860b 5f616e152dda

រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ស្លាប់​បុរស​ម្នាក់​

    បាត់ដំបង ៖ រថយន្ត​ប្រហិត​១​គ្រឿង​មកពី​ជាយដែន​ទៅ​ភ្នំពេញ​បាន​បុក​ម៉ូតូ​សណ្តោង​ដឹក​សាំង​បណ្តាលឱ្យ​ស្លាប់​១​នាក់ ​និង​របួស​១​នាក់​កាលពី​វេលា​ម៉ោង​១២​ និង​៣៥​នាទី​ថ្ងៃត្រង់​ទី​១ ​ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​បី​វាង​ក្រុង ស្ថិតក្នុង​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង។​

    សព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ជួយ​ដឹក​ទៅផ្ទះ​​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​អ្នករបួស​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ឈ្មោះ​បាន​រត់​គេចខ្លួនបាត់​។​

    មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រង់ចាំ​ការចូល​ខ្លួន​មក​ដោះស្រាយ​តាមច្បាប់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មេន សីហា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិរ​ការ​ក្សត្រ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បច្ចុប្បន្ន​មក​ស្នាក់នៅ​បណ្តោះអាសន្ន​កា​រ៉ា​ស់​សាំង​​ LRX ស្ថិត​ក្នុងភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង ម្នាក់ទៀត​រងរបួស​មិន​ស្គាល់ឈ្មោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់