adverise with khmeread B8e5f73a 9243 475f 8b4a 764281a20b35

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ជាមួយ​ថ្នាំញៀន ៣៦៤ ​គ្រាប់​

    កោះកុង ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​កម្លាំង​អធិការ​ប៉ូលិស​ស្រុក​មណ្ឌលសីមា បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ នូវ​សារធាតុ​ញៀន  ស្ថិតនៅ​ចំណុច​ភូមិ​០១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​។​

    មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មណ្ឌលសីមា បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែលមាន​ឈ្មោះ ទី១.ឈ្មោះ ស៊ីម សុន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​នេសាទ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត កោះកុង ​និងទី២.ឈ្មោះ​ ន​ន់ សារី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​នេសាទ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត កោះកុង​។​

    វត្ថុតាង​ចាប់យក​រួមមាន ​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លាចំនួន ០៩​ កំណាត់​ទុយោ ដែលមាន​ទម្ងន់​ស្មើ​៣.២៤ ក្រាម​, ២. ថ្នាំ​យ៉ាម៉ា​គ្រាប់​ចំនួន ៣៦៤​គ្រាប់, ៣. ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​ ​និង​៤. ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ០១​ដើម។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​មណ្ឌលសីមា​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់