adverise with khmeread 1e6fce7a dd84 45db 8a11 67379aa6caff

ឃាត់​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ នូវ​សារធាតុ​ញៀន ចំនួន​១​លើក ឃាត់​មនុស្ស​៥​នាក់​ស្ថិតនៅ​ចំណុច​ក្បែរ សាលារៀន​សុវណ្ណ​ភូមិ ស្ថិតក្នុង​ភូមិ​ព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង​/​ខេត្តបាត់ដំបង នៅវេលា​ម៉ោង១២ និង​៣០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់ ដែលមាន​ឈ្មោះ ១. ឈ្មោះ ទឹម រ៉ែ​ន ភេទ​ប្រុស អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង, ២.ឈ្មោះ សួន សំខាន់ ភេទ​ប្រុស អាយុ​២២ឆ្នាំ រស់នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង, ៣.ឈ្មោះ ធួន ចំរើន ភេទ​ប្រុស អាយុ​៣៦ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ,៤.ឈ្មោះ ធួន ដូ​សេត ហៅ ឌូ ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង, ៥.ឈ្មោះ លី ឡុង ភេទ​ប្រុស អាយុ​២១ឆ្នាំ រស់នៅ​ភូមិ​បាក់​អ​ម្រែ​ក ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​៦.ឈ្មោះ ថង សារ៉ាក់ ហៅ​ស្វិត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង។​

    វត្ថុតាង​ចាប់យក​រួមមាន​ ៖​ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៨​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ៦.៦៨ ក្រាម​,២. ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ០២​គ្រឿង​, ៣. ម៉ូតូ​ចំនួន ០១​គ្រឿង​, ៤. ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង​, ៥. លុយ​ខ្មែរ​ចំនួន ២៣​ ម៉ឺន និង​សម្ភា​រៈជក់​ថ្នាំញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់