adverise with khmeread 1

នេះ​ជា​មូល​ហេតុដែល​លោកអ្នក​មិនគួរ​ពិសា​ត្រី​ចៀន​!

​    ​អាហារ​ល្អ​ដល់​សុខភាព​មាន​ច្រើនណាស់​ដូចជា ផ្លែឈើ បន្លែ និង​ត្រី ប៉ុន្តែ​មិនមែន​ត្រី​ចៀន​ទេ​។ យោងតាម​លទ្ធផល​សិក្សា​មួយ​បានឱ្យដឹងថា មនុស្ស​ដែល​ពិសា​ត្រី​ចៀន​ពីរដង​ក្នុង​មួយ​សប្តាហ៍​អាច​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (Stroke)​។ 

​    ​អ្នកជំនាញ​បាន​ណែនាំ​ឱ្យទទួល​ទាន​ត្រី​យ៉ាងតិច ២ ដង​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ក៏ត្រូវ​យកចិត្តទុកដាក់​អំពី​របៀប​ចម្អិន​ត្រី​ដែរ​។ ចំណីអាហារ​គឺជា​កត្តា​ធំ​បំផុត​សម្រាប់​ការកើតឡើង​នូវ​ជំងឺស្ត្រូក ប៉ុន្តែ​ក៏​សម្រាប់​ជំងឺ​ជាច្រើន​ទៀតផង​ដែរ​។ 

​    ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ក្នុង​ត្រី​ចៀន​អាច​បង្ក​ឱ្យ​ស្ទះ​សរសៃឈាម ដែល​ចិញ្ចឹម​ខួរក្បាល ជាហេតុ​ធ្វើឱ្យ​ងាប់​កោសិកា​ប្រសាទ ដែល​ត្រូវការ​អុកស៊ីសែន និង​បង្ក​ឱ្យ​កើត​ជំងឺ​បេះដូង និង​ជំងឺ​ទាក់ទង​ផ្សេងទៀត​។ 

​    ​ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​ដែល​ទទួលទាន​ត្រី​ចៀន​ពីរដង​ក្នុង​មួយ​សប្តាហ៍​ប្រឈម​ហានិភ័យ​នៃ​ជំងឺស្ត្រូក​ដល់​ទៅ ៣២ ភាគរយ​។ វិធី​ចម្អិន​អាហារ​ដោយ​ចៀន​នេះ​អាចធ្វើឱ្យ​បាត់បង់​ខ្លាញ់​មាន​ប្រយោជន៍​ក្នុង​ខ្លួន​ត្រី​។ 

​    ​ជាក់ស្តែង ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល់​ម៉ុង​ជាដើម ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី នឹង​បាត់បង់​ខ្លាញ់​មាន​ប្រយោជន៍​អំឡុងពេល​ចៀន​៕

​ប្រភព​៖ goodmorningcenter

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់