adverise with khmeread Student developer impresses satya nadella microsoft

អ្នក​ផលិត​ហ្គេម​ទូរស័ព្ទ​វ័យក្មេង​អាយុ ៨ ឆ្នាំ​ម្នាក់នេះ​ធ្វើឱ្យ​នាយក​ប្រតិបត្តិ Microsoft ដេក​មិន​លក់​បក់​មិន​ល្ហើយ​ដោយសារ​សម្តី​មួយ​ម៉ាត់​

    ​អំឡុងពេល​ទស្សនកិច្ច​ក្នុងប្រទេស​ឥណ្ឌា នាយក​ប្រតិបត្តិ Microsoft លោក Satya Nadella បាន​ជួប​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ App អាយុ ៨ ឆ្នាំ ដែល​ធ្វើឱ្យ​គាត់​ចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​ចក្ខុវិស័យ​របស់​ក្មេង​នេះ​អំពី​និរន្ត​ភាព​។​

​    ​យោងតាម​នាយក​ប្រតិបត្តិ Microsoft បានឱ្យដឹងថា សិស្ស​មកពី​ទីក្រុង​មុំ​បៃ​នេះ​បាន​រចនា​កម្មវិធី​មួយ​ឈ្មោះថា Let There Be Light ដែលមាន​ចំណុច​ពិសេស​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​នៅលើ​កម្មវិធី​នោះ​។​

​    ​ទោះយ៉ាងណា រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅពេលដែល​អ្នកសរសេ​រ​ហ្គេម​វ័យក្មេង​ជនជាតិ​ឥណ្ឌា​វ័យ ៨ ឆ្នាំនេះ​បាន​ប្រាប់​គាត់​អំពី​ការរក្សា​និរន្ត​ភាព​សម្រាប់​អនាគត​។ 

​    ​លោក​និយាយ​នេះ​គឺ​សំដៅលើ​ក្មេងប្រុស​ឈ្មោះ Medansh Mehta ជា​សិស្ស​មកពី​ទីក្រុង​ទីក្រុង​មុំ​បៃ​។ ក្មេងប្រុស​នោះបាន​ធ្វើឱ្យ​នាយក​ប្រតិបត្តិ Microsoft រូបនេះ​ងឿងឆ្ងល់​ក្នុង​ចិត្តជា​ខ្លាំង​រហូតដល់​ថ្នាក់​គាត់​កត់​ឈ្មោះ​ក្មេង​នេះ​ក្នុង​សៀវភៅ​កត់ត្រា និង​និយាយថា "​វា​គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ទទេរ​ស្អាត​"​។​

​    ​ក្មេងប្រុស​នោះបាន​សួរ​ទៅកាន់​លោក Nadella ថា​តើ​ធ្វើ​ម៉េច​ទើប​ក្លាយជា​នាយក​ប្រតិបត្តិ​របស់ Microsoft បន្ទាប់​។ លោក Nadella ឆ្លើយតប "​ឯង​មាន​មហិច្ឆតា​ចង់​ធ្វើ​ហួស​ពី CEO បន្ទាប់​រួចទៅហើយ​"​។ 

​    ​ហ្គេម “Let There Be Light” មាន​គោលបំណង​បង្កើត​បរិយាកាស​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​។ ក្នុង​ហ្គេម​នេះ អ្នកលេង​ទាំងអស់​ត្រូវតែ​បង្កើត​កសិដ្ឋាន និង​រោងចក្រ​ដើម្បី​ប្រមូល​កាក់ ខណៈ​បង្កើត​ទីក្រុង​ថ្មី​មួយ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​ផ្តោតលើ​បរិស្ថាន និង​ការបំពុល​បរិយាកាស​ផងដែរ​។ ប្រសិនបើ​អ្នក​ប្រើ​ថាមពល​កកើត​ឡើងវិញ អ្នកនឹង​ទទួលបាន​ពិន្ទុ​បន្ថែម​។ 

​    ​លោក Nadella និយាយថា "​ហ្គេម​នេះ​មាន​រាល់​របស់​ពិសេស​ដែល​យើង​គ្រប់គ្នា​ត្រូវការ​"៕

ប្រភព៖ fossbytes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់