adverise with khmeread 1

លេបថ្នាំ Statin អាចជួយ​ស្ត្រី​រាប់ពាន់នាក់​បញ្ចៀស​ការ​ត្រឡប់មកវិញ​នៃ​ជំងឺមហារីក​សុដន់​បន្ទាប់ពី​ការវះកាត់​

    ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​រកឃើញថា ការ​លេបថ្នាំ Statin អាចជួយ​ស្ត្រី​រាប់ពាន់នាក់​បញ្ចៀស​ការ​ត្រឡប់មកវិញ​នៃ​ជំងឺមហារីក​សុដន់​បន្ទាប់ពី​ការវះកាត់​។​

​    ​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រកឃើញថា ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​នេះ​អាចជួយ​ទប់ស្កាត់​មិនឱ្យ​ថ្នាំ​មហារីក​ទូទៅ​ស៊ាំ​នឹង​ជំងឺមហារីក (​ថ្នាំ​ដែល​ស៊ាំ​នឹង​មហារីក​នឹងធ្វើ​ឱ្យ​មហារីក​វិល​ត្រឡប់មក​វិញ​)​។ 

​    ​ពួក​អ្នកវិទ្យាសាស្ត្រ​ដែល​រកឃើញ​របកគំហើញ​ដ៏​សំខាន់​នេះ​បាន​លើកឡើងថា ផឹកថ្នាំ Statin តម្លៃថោក​រួមជាមួយ​នឹង​ថ្នាំ​មហារីក​សុដន់​ទូទៅ​ជាមួយគ្នា​អាចជួយ​បង្កើន​អត្រា​រស់រាន​ជីវិត​យ៉ាងច្រើន​។ 

​    ​ស្ត្រី​ជាង ៥៣.០០០ នាក់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​សុដន់​រៀងរាល់ឆ្នាំ​ក្នុង​ចក្រភព​អង់គ្លេស​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់