adverise with khmeread Index

ប៉ូលិសអន្តោប្រវេសន៍ចុះត្រួតពិនិត្យពលករបរទេសដែលកំពុងធ្វើការក្នុងការដ្ឋាន មួយក្បែរស្ថានទូតអាមេរិក

      ភ្នំពេញ ៖ ប៉ូលិសអន្តោប្រវេសន៍​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​នេះ​បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​រក​ពល​ករប​រទេស​ខុសច្បាប់​នៅក្នុង​ការដ្ឋាន​សំណង់ Hong Kong Land បណ្តោយ​ផ្លូវ​១០៦​កែង​ផ្លូវ​៦១ ក្បែរ​ស្ថានទូត​អាមេរិក សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។
    កិច្ចប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​ប្រធាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ប៉ូលិស​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ព្រះ​អាជ្ញា​រង លោក មាស ច័ន្ទ​ពិសិដ្ឋ ។​
    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ កម្មករ​ទាំងអស់ ដែល​ត្រូវ​ឃាត់​មក​សួរនាំ មាន​១៤៣​នាក់ ក្នុងនោះ​កម្មករ​ខ្មែរ​ចំនួន​៩០​នាក់ កម្មករ​ជនជាតិ​វៀតណាម​៣១​នាក់​, កូរ៉េ​១២​នាក់​, ហ្វីលីពីន​៧​នាក់ និង​ជនជាតិ​អង់គ្លេស​ម្នាក់​។​
      ជា​លទ្ធផល​នៃ​ការសាកសួរ​និង​ត្រួតពិនិត្យ​ចប់សព្វគ្រប់ លោក អ៊ុក ហៃ​សិលា បាន​អះអាងថា ជនបរទេស​ទាំង​៥៣​នាក់​ដែល​កំពុងធ្វើការ​នៅទីនេះ គឺមាន​៤៧​នាក់ មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ ៤​នាក់​គ្មាន​ប័ណ្ណ​ការងារ និង​២​នាក់​ទៀត​កាន់​លិខិតឆ្លងដែន​ទេសចរណ៍ ។​
     ចំពោះមុខ​នេះ​ដើម្បី​ឲ្យ​ជនបរទេស​ដែល​ពុំទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ តាមច្បាប់​ប្រទេស​កម្ពុជា​នោះ គឺ​សមត្ថកិច្ច​បានធ្វើ​ការណែនាំ និង​តម្រូវ​ឲ្យ​ពួកគាត់​បំពេញ ឯកសារ​មួយចំនួន​បន្ថែមទៀត ដើម្បី​ឲ្យ​គ្រប់លក្ខណ​:​ផ្លូវច្បាប់​ក្នុងការ​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា ៕​

adverise with khmeread

មតិយោបល់