adverise with khmeread 1

គួរតែ​ប្រយ័ត្ន​! ក្មេងស្រី​នេះ​ត្រូវ​សត្វល្អិត​ខាំ​លើ​ថ្ពាល់ ចុងក្រោយ​ក្លាយទៅជា​ជំងឺមហារីក​

    ​ក្មេងស្រី​សិស្សសាលា​ដែល​ត្រូវ​សត្វល្អិត​ខាំ​ថ្ពាល់​ឥឡូវ​កំពុង​តស៊ូ​ដើម្បី​ជីវិត បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ដ៏​កម្រ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ ខែឧសភា​។ 

​    ​ក្មេងស្រី​ឈ្មោះ Emma Payton មកពី Stockport នៃ Greater Manchester ចក្រភព​អង់គ្លេស បាន​វិវត្តន៍​ដុំ​សាច់​លើ​ថ្ពាល់​អំឡុង​វិស្សមកាល​គ្រួសារ​នាង​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​។ 

​    ​បន្ទាប់ពី​មកដល់​អង់គ្លេស​វិញ ម្តាយ Tracey បាន​យក​នាង​ទៅឱ្យ​វេជ្ជបណ្ឌិត​ពិនិត្យមើល ហើយ​ពួកគេ​ជឿថា Emma ដែល​ឥឡូវ​មាន​អាយុ ១០ ឆ្នាំ​ស្ទះ​ក្រពេញទឹកមាត់​។ 

​    ​ប៉ុន្តែ​គ្រួសារ​នាង​រន្ធត់ចិត្ត​ស្ទើរ​សន្លប់ បន្ទាប់ពី​ការឆ្លុះ​តាម​ម៉ាស៊ីន​ស្កែ​ន MRI បាន​បង្ហាញថា នាង​មាន​ជំងឺមហារីក​កម្រ​ឈ្មោះថា Rhabdomyosarcoma ជា​ប្រភេទ​មហារីក​ដែលមាន​ជាលិកា​ទន់ៗ​នៅ​ជុំវិញ​ឆ្អឹង​ថ្ពាល់​។ 

​    ​Emma បានទទួល​ការវះកាត់​ថ្ពាល់ ក្នុងនោះ​ផ្នែក​ខ្លះ​នៃ​សាច់​ថ្ពាល់​ត្រូវបាន​កាត់ចោល និង​ប៉ះ​ឡើងវិញ​ដោយ​យក​សាច់​ផ្សេង​លើ​រាងកាយ​មក​ជំនួស ក៏ដូចជា​ប្រើ​វិធីសាស្ត្រ​គីមី​ព្យាបាល​ផងដែរ​។ 

​    ​ទោះយ៉ាងណា នាង​ក៏​ត្រូវការ​ការព្យាបាល​ដោយ​បាញ់​កាំរស្មី​មួយ​ផងដែរ​ហៅថា Proton Beam ជា​ប្រភេទ​វិទ្យុសកម្ម ដែល​អាច​បាញ់​ចំៗ​មហារីក និង​សម្លាប់​ដុំ​សាច់​មហារីក ប៉ុន្តែ​វិធី​ព្យាបាល​នេះ​មិនទាន់​មាននៅ​អង់គ្លេស​ទេ​។ 

​    ​ជា​លទ្ធផល គ្រួសារ​នេះ​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ទៅ​រដ្ឋ Oklahoma របស់​អាមេរិក​ដើម្បី​ព្យាបាល​សង្គ្រោះ​ជីវិត​ជា​បន្តទៀត​។ 

​    ​គួរ​បញ្ជាក់ថា ជំងឺមហារីក​បង្កឡើង​ដោយ​សត្វល្អិត​ខាំ​នេះ​កើតឡើង​ចំពោះ​ក្មេង​ជាង ៦០ នាក់​នៅ​អង់គ្លេស​រៀងរាល់ឆ្នាំ​។ ហើយ​វា​កើតឡើង​ភាគច្រើន​ចំពោះ​ក្មេងស្រី​អាយុ​ក្រោម ១០ ឆ្នាំ ជាជាង​កើត​លើ​ក្មេងប្រុស​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់