adverise with khmeread 1

វិធី​សាមញ្ញៗ​ទាំងនេះ​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​

​    ​* ក្រណាត់​ក្តៅ​
​    ​ប្រសិនបើ​លោកអ្នក​ចង់​កម្ចាត់​ពពែ​ភ្នែក ដំណោះស្រាយ​ដ៏​ពិសេស​បំផុត​គឺ​ប្រើប្រាស់​ក្រណាត់​ក្តៅ​។ យក​ក្រណាត់​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​បន្ទាប់មក​ពូត​វា ហើយ​វា​មក​ស្អំ​នៅលើ​ភ្នែក​រយៈ ៥ នាទី​។ ធ្វើបែបនេះ​យ៉ាងតិចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។ ធ្វើបែបនេះ​នឹង​ជួយ​ជំរុញ​លំ​ហូរឈាម​ក៏ដូចជា​បង្ហូរ​ចេញ​នូវ​មេរោគ​បង្ក​ពពែភ្នែក​ផងដែរ​។​

​    ​* ទឹកអំបិល​
​    ​ប្រសិនបើ​ចង់​ធ្វើតាម​វិធី​នេះ លោកអ្នក​ត្រូវ​៖
​    ​- ដាំទឹក ១ កូន​ឆ្នាំង​តូច (​ប្រហែល ១​លីត្រ​) ឱ្យ​ពុះ​រួច​ដាក់​អំបិល ១ ស្លាបព្រា​កាហ្វេ​ចូល​
​    ​- កូរ​វា​ឱ្យ​សព្វ បន្ទាប់មក​ទុក​វា​ឱ្យ​ត្រជាក់​
​    ​- យក​សំឡី​ត្បាល់​ត្រចៀក​ទៅ​ជ្រលក់​ទៅក្នុង​ទឹក​នោះ​រួច​យកមក​លាប​នៅលើ​ភ្នែក​
​    ​- ធ្វើបែបនេះ​ពី ៣ ទៅ ៤ ដង​ក្នុង ១ ថ្ងៃ​ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ទូទៅ​។​

​    ​* ទឹកឃ្មុំ​
​    ​គុណសម្បត្តិ​នៃ​ការ​ប្រឆាំងនឹង​បាក់តេរី​គឺមាន​នៅក្នុង​ទឹកឃ្មុំ​ហើយដោយ​សារ​បែបនេះហើយ​ទើប​វា​ជា​ឱសថ​ធម្មជាតិ​ដ៏​ពិសេស​សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​។​
​    ​- លាយ​ទឹកឃ្មុំ​និង​ទឹក​សុទ្ធ​បរិមាណ​ស្មើគ្នា​
​    ​- យក​សំឡី​បៀក​ទឹកឃ្មុំ​លាយ​អំបាញ់មិញ រួច​បិត​លើ​ភ្នែក ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ទូទៅ​។​
​    ​- ធ្វើបែបនេះ​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

​    ​គួរ​បញ្ជាក់ថា វិធី​ទាំងបី​អាច​ព្យាបាល​រាល់​ជំងឺ​ភ្នែក​ដែល​បង្កឡើង​ដោយ​បាក់តេរី ក្នុងនោះ​មាន​ជំងឺ​ពពែភ្នែក​ជាដើម​៕

 

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់