adverise with khmeread 1

ក្នុងចំណោម ២០០ លាន​មានតែ ១ ប៉ុណ្ណោះ​! កូនភ្លោះ​បី​នេះ​កើតមក​មាន​រូបរាង​មុខមាត់​កម្ពស់​កំ​ព​ដូចគ្នា​បេះ​ដាក់​

    ​ពេល​ពេ​ទ្រ​ប្រាប់ថា​នឹងមាន​កូនភ្លោះ​បីនាក់​គឺជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅហើយ​សម្រាប់​ស្ត្រី​ដែល​នឹង​ក្លាយជា​ម្តាយ​គេ​។ ប៉ុន្តែ បន្ទាប់ពី​ចំណាយពេល​នៅ​បន្ទប់​ថែទាំ​ពិសេស​អស់​រយៈពេល ៦ ខែ​មក​នោះ កូនភ្លោះ​បីនាក់​ឈ្មោះ  Roman, Rocco និង Rohan រឹតតែ​ធ្វើឱ្យ​ម្តាយ​ឈ្មោះ Becki-Jo Allen ភ្ញាក់ផ្អើល​។  

​    ​បន្ទាប់ពី​ម្តាយ​ឯ​ទៃទៀត​រ៉ាយរ៉ាប់​ថា​កូន​គាត់​ដូចគ្នា​បេះ​ដាក់​នោះ លោកស្រី Becki-Jo Allen ក៏បាន​បញ្ជូន​សំណាក DNA ឱ្យគេ​ធ្វើតេស្ត ហើយ​ឥឡូវ​គាត់​ត្រូវគេ​ប្រាប់ថា ក្នុងចំណោម​កូនភ្លោះ ២០០ លាន​មានតែ ១ ករណី​ប៉ុណ្ណោះ​ដែលមាន​រូបរាង​មុខមាត់​កម្ពស់​កំ​ព​ដូចគ្នា​បេះ​ដាក់​យ៉ាងនេះ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៩ ខែឧសភា​។​

​    ​ឥឡូវ​កូនភ្លោះ​របស់គាត់​មាន​អាយុ ១០ ខែ​រួចទៅហើយ ប៉ុន្តែ​លោកស្រី​និយាយថា គាត់​មិនមាន​ការលំបាក​ក្នុងការ​ចំណាំ​កូន​របស់គាត់​ទេ ព្រោះ​កែវភ្នែក​របស់​ពួកគេ​មាន​ពណ៌​រាង​ខុសគ្នា​បន្តិចបន្តួច​។ គាត់​និយាយថា Roman មាន​ភ្នែក​ខ្មៅ​ជាង​ពីរ​នាក់​ទៀត ហើយ Rohan មាន​ស្នាម​ដៅ​ពី​កំណើត​លើ​ជើង​ផងដែរ​។ 

​    ​គួរ​បញ្ជាក់ថា ក្រៅពី​កូនភ្លោះ​ប្រុស​ទាំងបី​នេះ លោកស្រី Becki-Jo Allen ក៏មាន​កូនស្រី​ច្បង​ម្នាក់ទៀត​ផងដែរ​អាយុ ៣ ឆ្នាំឈ្មោះ Indiana៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់