adverise with khmeread Download 2

ពិសា​តែ​ទឹកចេក​មុនពេល​ចូល​គេង ហើយ​រង់ចាំ​មើលថា​មានរឿង​អ្វី​កើតឡើង​ពេល​ភ្ញាក់ឡើង​!

​    ​អ្នក​គួរតែ​ដឹងថា​ការ​គេង​មិន​គ្រប់គ្រាន់​គឺ​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​សុខភាព​រួម​របស់​យើង​។ អ្នក​គួរតែ​បាន​សំរាក​នៅពេល​យប់​បាន​ស្រួល មិន​ដូច្នេះ​ទេ​អ្នកនឹង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​ធ្លាក់​ទឹកចិត្ត អស់កម្លាំង​ល្ហិតល្ហៃ ឧស្សាហ៍​ឈឺ លើស​សម្ពាធ​ឈាម និង​ខ្សោយកម្លាំង​។​

​    ​ថ្ងៃនេះ​លោកអ្នក​នឹង​ដឹង​អំពី​គ្រឿង​ពីរ​ដែល​អាចជួយ​លោកអ្នក​គេង​លក់បាន​ស្រួល​និង​មាន​កម្លាំង​នៅពេល​ព្រឹក​។​

​    ​* គ្រឿងផ្សំ​
​    ​- ចេកណាំវ៉ា ១ ផ្លែ​
​    ​- ឈើអែម ១ ស្លាបព្រា (​មិនចាំបាច់​ដាក់​ក៏បាន តាម​ចំណង់​ចំណូលចិត្ត​)
​    ​- ទឹក ១ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​ដំបូង​ត្រូវ​ដាំទឹក​ឱ្យ​ពុះ​សិន​។ បន្ទាប់មក​កិន​ចេក​ហើយ​ដាក់ចូល​ទឹក​ក្តៅ​នោះ​។ ទុកចោល ១០ នាទី​។ បន្ទាប់​មកចាក់​ទឹកតែ​ចេក​នេះ​ចូលទៅ​កែវ​មួយ ហើយ​ដាក់​ឈើអែម​ដើម្បី​បន្ថែម​រសជាតិ ប្រសិនបើ​ចង់​។ អ្នក​គួរតែ​ពិ​សាវា​មុនពេល​ចូល​គេង​មួយ​ម៉ោង​។ វា​មិន​ត្រឹម​ជួយ​ឱ្យ​ឆាប់​គេង​លក់​ស្រួល​ប៉ុណ្ណោះ​ទេ ព្រឹក​ឡើង​ភ្ញាក់​ក៏មាន​កម្លាំង​ខ្លាំង​ថែម​ទៀតផង​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់