adverise with khmeread 139

របៀប​មើល​ស៊ុត​ដែល​បានមកពី​មាន់​ឈឺ​

    ​មនុស្ស​មួយចំនួន​មិន​ចង់​បានការ​ចម្អិន​ស៊ុត​នោះ​មើលទៅ​ស្អាត​នោះទេ​។ ស៊ុត​នឹងមាន​រសជាតិ​ឆ្ងាញ់ មិន​ថា​យក​វា​ទៅ​ចៀន ស្ងោរ ឬក៏​ចំហុយ​នោះទេ​។ យ៉ាងណាមិញ អ្នក​គួរតែ​រៀន​ពី​របៀប​មើល​ស៊ុត​ដែល​បានមកពី​មាន់​ឈឺ​ឬ​មិន​ឈឺ​ដូចខាងក្រោម​។​

​    ​១. សំបក​ស៊ុត​រឹងមាំ​
​    ​ប្រសិនបើ​ស៊ុត​នោះ​គោះ​ទៅ​ស្រួយ វា​មិនមែនជា​ស៊ុត​ដែលមាន​សុខ​ភាពល្អ​នោះទេ​។ មាន់​ដែល​សុខភាព​ល្អ គឺជា​មាន់​ចិញ្ចឹម​ដោយ​អង្ករ​មួយ​មុខ​គត់​។ ប្រសិនបើ​សំបក​វា​មិន​ងាយ​គោះ​ទៅ​បែក នោះ​ហើយ​ជា​ស៊ុត​សុខភាព​ល្អ​។​

​    ​២. ពណ៌​នៃ​ផ្នែក​ស៊ុត​លឿង​
​    ​របៀប​មើល​ដ៏​សំខាន់​មួយទៀត​គឺ​ពណ៌​នៃ​ស៊ុត​លឿង​។ ផ្នែក​លឿង​នៃ​ស៊ុត​ត្រូវតែ​ជា​ពណ៌​ទឹកក្រូច​។ ប្រសិនបើ​អ្នក​កត់សម្គាល់​ផ្នែក​លឿង​នៃ​ស៊ុត មាន​ពណ៌​លឿង​ភ្លឺ វា​មិនមែនជា​ស៊ុត​ដែល​មកពី​មាន់​សុខ​ភាពល្អ​នោះទេ​។​

​    ​៣. កម្រាស់​នៃ​ផ្នែក​លឿង​នៃ​ស៊ុត​
​    ​វា​គឺ​ងាយស្រួល​បំផុត​ដើម្បី​សម្គាល់​លើ​គុណភាព​នៃ​ស៊ុត​ដោយ​មើល​ទៅលើ​កម្រាស់​នៃ​ផ្នែក​លឿង​របស់​ស៊ុត​។ ផ្នែក​លឿង​នៃ​ស៊ុត​ដែល​សុខ​ភាពល្អ​គឺមាន​រាង​មូល និង​ក្រាស់ ក្រៅពីនោះ​មិនមែនជា​ស៊ុត​ដែល​បាន​ពី​មាន់​ដែលមាន​សុខ​ភាពល្អ​នោះទេ​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់