adverise with khmeread 1

ប្រិយមិត្ត Liverpool ចាប់ផ្តើម​បះបោរ​តាម​បណ្តាញ​សង្គម​ឲ្យ​គ្រូបង្វឹក Klopp ចុះ​ចេញពី​តំណែង​

​លោក Jurgen Klopp ត្រូវបាន​ប្រិយមិត្ត​សរសើ​ថា​ជា​អ្នក​ដែល​អាច​ដោះស្រាយ​បញ្ហា​មួយរយ​ជំពូក នៅពេលដែល​គាត់​មក Liverpool ថ្ងៃ​ដំបូង ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ប្រិយមិត្ត​មួយចំនួន​ចាប់ផ្តើម​អស់​ការអត់ធ្មត់​ដោយ​គិតថា​គ្រូបង្វឹក​រូបនេះ​អន់​ជាង​គ្រូ Rogers ទៅទៀត​។

​បន្ទាប់ពី​ក្រុម​ទើបតែ​ឡើងមក​ថ្មី Watford បាន​បំបាក់ Liverpool ដោយ​លទ្ធផល ៣-០ នោះ ក្រុម​អ្នកគាំទ្រ​មួយ​ក្តាប់​តូច​បាន​ផុស​ចូលទៅក្នុង​បណ្តាញ​សង្គម Twitter ដោយ​សរសេរថា 'Klopp Out' ជាមួយនឹង​ក្រុម​អ្នក​ចូលចិត្ត​បង្ករឿង​ខ្លះ​បានដាក់​ឲ្យ​មាន​សញ្ញា #KloppOut ក្នុង Twitter តែម្តង​។ យើង​ដឹងថា​ប្រិយមិត្ត Liverpool ភាគច្រើន​នឹងមិន​ធ្វើ​ទង្វើ​បែបនេះ​ទេ មានតែ​ប្រិយមិត្ត​ឈាមរាវ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ពុំ​ពេញចិត្ត​និង​ចង់​ឲ្យ​លោកគ្រូ​បង្វឹក Jurgen Klopp ចាកចេញ​៕

adverise with khmeread

មតិយោបល់